កីឡាជាតិ
ជាតិ
Hun Sen Cup៖ ឧ​ត្ត​រ​មានជ័យ​ទទួល​កំពង់ធំ រីឯ​ព្រះវិហារ​ស្វាគមន៍​សៀមរាប​
15, Feb 2017 , 10:34 am        
រូបភាព
ក្រុមបាល់ទាត់ឧត្តរមានជ័យ
ក្រុមបាល់ទាត់ឧត្តរមានជ័យ
ដោយ:
​នៅ​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ នេះ ក្រុម​ឧ​ត្ត​រ​មានជ័យ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​កំពង់ធំ ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ព្រះវិហារ​តទល់​ជាមួយ​ក្រុម​សៀមរាប​ក្នុង​វគ្គ​ជម្រុះ​បឋម​ជើង​ទី​២​ដំណាក់កាល​ទី​១​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧​។



​ក្រុម​ឈរ​កំពូល​តារាង​ពូ​ល C ឧ​ត្ត​រ​មានជ័យ​នឹង​បើកទ្វារ​កីឡដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​កំពង់ធំ​នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ នេះ ក្នុង​ជើង​ទី​២​ដំណាក់កាល​ទី​១​នៃ​វគ្គ​ជម្រុះ​បឋម​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧​។ ចំណែក​ក្រុម​ឈរ​បាត​តារាង​ពូ​ល C ព្រះវិហារ តទល់​ជាមួយ​ក្រុម​ឈរ​លំដាប់​លេខ​២​សៀមរាប​អង្គរ​នៅ​កីឡដ្ឋាន​ខេត្តព្រះវិហារ​នា​វេលា​ម៉ោង​៣​រសៀល​ដូចគ្នា​។



*​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំ​ពូ​ល C ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧៖
- ម៉ោង​៣:០០​នាទី​៖ ឧ​ត្ត​រ​មានជ័យ ជួប កំពង់ធំ នៅ​កីឡដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​
- ម៉ោង​៣:០០​នាទី​៖ ព្រះវិហារ ជួប សៀមរាប នៅ​កីឡដ្ឋាន​ខេត្តព្រះវិហារ​


Tag:
 ​បាល់ទាត់​
  Hun Sen Cup 2017
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com