កីឡាជាតិ
ជាតិ
កីឡាករ ចាន់ វឌ្ឍនាកា ចាប់ផ្តើម​ហ្វឹកហាត់​ថ្ងៃ​ដំបូង​ក្នុង​ក្លិប Fujieda MYFC នៅ​ជប៉ុន​
15, Feb 2017 , 2:02 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​បឹងកេត​អង្គរ ចាន់ វឌ្ឍនាកា បានចាប់ផ្តើម​ហ្វឹកហាត់​ថ្ងៃ​ដំបូង​របស់ខ្លួន​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​ក្នុង​ក្លិប​លី​ក​លំដាប់​ទី​៣ Fujieda MYFC របស់​ជប៉ុន​ហើយ ក្រោយ​ទៅដល់​ទឹកដី​ជប៉ុន​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​។ ក្នុង​ថ្ងៃ​ហ្វឹកហាត់​ថ្ងៃ​ដំបូង វឌ្ឍនាកា មានប​ញ្ហ​តិចតួច​ដោយសារ​អាកាសធាតុ​ត្រជាក់​។



​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះ Fujieda MYFC KHMER កីឡាករ ចាន់ វឌ្ឍនាកា បានចាប់ផ្តើម​ហ្វឹកហាត់​ថ្ងៃ​ដំបូង​របស់ខ្លួន​ហើយ​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​នៃ​ក្លិប​ក្របខណ្ឌ​លី​ក​លំដាប់​ទី​៣​របស់​ជប៉ុន​(Fujieda MYFC) ដែល​កីឡាករ​រូបនេះ ចូលរួម​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល​។

​ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​បឹងកេត​អង្គរ​រូបនេះ ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​រាក់ទាក់​បំផុត​ពី​មិត្ត​រួម​ក្រុម​ថ្មី សម្រាប់​ការចូលរួម​ហ្វឹកហាត់​ថ្ងៃ​ដំបូង​នេះ​។ ប៉ុន្តែ​ដោយសារ​មិនទាន់​ស៊ាំ​នឹង​អាកាសធាតុ​ត្រជាក់​ការហ្វឹកហាត់​ថ្ងៃ​ដំបូង​របស់​កីឡាករ​កម្ពុជា​រូបនេះ ក៏​ជួប​បញ្ហា​បន្តិចបន្តួច​ផងដែរ​។



​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​នេះ​ជាការ​ហ្វឹកហាត់​លើកដំបូង​របស់​កីឡាករ ចាន់ វឌ្ឍនាកា ជាមួយ​ក្លិប FUJIEDA MYFC​។ ពួកគាត់​បាន​ស្វាគមន៍ វឌ្ឍនាកា ដោយ​ភាព​កក់​កៅ និង​ទឹកមុខ​រីករាយ​។ វឌ្ឍនាកា បាន​លើកឡើងថា ដោយសារ​គាត់​មិនទាន់​សមជា​មួយ​អាកាសធាតុ និង​ទើប​ចាប់ផ្តើម​ហ្វឹកហាត់​ជា​លើកដំបូង ទើប​ធ្វើ​ឲ្យ​គាត់​មាន​អាការ​ឈឺក្បាល និង​ឈឺ​សាច់ដុំ​ភ្លៅ​បន្តិច​»​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​បានបញ្ជាក់​ទៀតថា ក្លិប​ដែល​ក្នុង​ក្របខណ្ឌ​លី​ក​លំដាប់​ទី​៣​របស់​ជប៉ុន FUJIEDA MYFC ហ្វឹកហាត់​មួយថ្ងៃ​ពីរដង ក្នុងនោះ​ពេលព្រឹក​ហ្វឹកហាត់​ចាប់ពី​៩​ព្រឹក និង​ពេល​រសៀល​ចាប់ពី​ម៉ោង​៣​រសៀល​៕



​ប្រភព​រូបថត​៖ ហ្វេ​ស​ប៊ុ​ក Fujieda MYFC KHMER




Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  Fujieda MYFC
© រក្សាសិទ្ធិដោយ thmeythmey.com