ជាតិ
ឯកឧត្តម កឹម សុខា ជួបពិភាក្សា​ជាមួយ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ទាក់ទង​នឹង​ស្ថានការណ៍​នយោបាយ​
16, Feb 2017 , 10:42 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​ជួបពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Heidt ទាក់ទង​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៥ កុម្ភៈ។​



បើតាម​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​អាមេរិក បានសរសេរថា​៖«​លោក​ឯកអគ្គរដ្ឋទូត Heidt និង​លោក​ប្រធានស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កឹម សុខា បាន​ជួបគ្នា​កាលពី​ម្សិលមិញ ដើម្បី​ពិភាក្សា​ពី​ការវិវត្ត​នយោបាយ​ចុងក្រោយ និង​សកម្មភាព​នៅក្នុង​រដ្ឋសភា​ជាតិ ដោយ​រួមទាំង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​កំពុង​ត្រូវ​ពិចារណា​»​។​ ​

ទាក់ទង​នឹង​ជំនួប​នេះដែរ លោក អេង ឆៃអ៊ាង សុំ​មិន​អត្ថាធិប្បាយ​បន្ថែម​អ្វី​ច្រើន​ឡើយ ដោយ​លោក​គ្រាន់តែប្រាប់សារព័ត៌មាន​ថ្មីៗយ៉ាងខ្លីថា ការពិភាក្សាគ្នា​នោះ​គឺ​លើកឡើង​ពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ដែល​កំពុង​មានការ​រិត​ត្បិត​សិទ្ធិមនុស្ស និង​សេរីភាព​នយោបាយ​៕

Tag:
 កឹម សុខា​
  Heidt
© រក្សាសិទ្ធិដោយ thmeythmey.com