ជាតិ
វៀតណាម នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​១១​នាក់ ដែល​រស់នៅ​ខុសច្បាប់​នៅ​វៀតណាម មក​កម្ពុជា​វិញ
23, Feb 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ទីក្រុង​ហូជីមិញ បាន​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម រៀបចំ​មាតុ​និវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​១១​នាក់ ដែល​ទៅសុំ​ទាន និង​លក់​ឆ្នោត​ខុសច្បាប់ មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២៤ កុម្ភៈ​។​



​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​អន្តរជាតិ ពលរដ្ឋ​ខ្មែរ​ទាំង​១១​នាក់​នេះ មាន​អាយុ​ចាប់ពី​៣​ឆ្នាំ ដល់​៧៧​ឆ្នាំ មាន​ស្រុកកំណើត​ខេត្តស្វាយរៀង ហើយ​ត្រូវបាន​អាជ្ញាធរ​វៀតណាម ឲ្យ​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​មជ្ឈមណ្ឌល​គាំពារ​សង្គមនិយម​វៀតណាម មុននឹង​បញ្ជូនមក​កម្ពុជា​៕


Tag:
 វៀតណាម​
 ​ កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com