ជាតិ
រដ្ឋមន្ត្រី​កសិកម្ម​លើកទឹកចិត្ត​កសិករ​ឲ្យ​បង្កើត​សហគមន៍​ប្រមូល​កសិផល​ផ្គត់ផ្គង់​ទីផ្សារ​
24, Feb 2017 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន សន្និដ្ឋានថា កសិករ​ខ្មែរ​អាច ប្រកួតប្រជែង​ឈ្នះ​នៅ​ទីផ្សារ​បន្លែ​ក្រៅប្រទេស ប្រសិនបើ​ពួកគេ​បង្កើត​សហគមន៍​ប្រមូល​កសិផល​ដែល​អាច​ផ្គត់ផ្គង់​តាម​តម្រូវ​ទីផ្សារ​ទៀងទាត់​។​



​សំឡេង​លោក វេ​ង សាខុន ៖




​លោក វេ​ង សាខុន បានចាត់ទុក​បញ្ហា​កសិករ​ខ្វះ​ទីផ្សារ​កសិកម្ម​ជា​រឿង​ស្មុគស្មាញ​ដែល​ក្រសួង​ពាក់ព័ន្ធ កំពុង​ដោះស្រាយ​ជា​បន្តបន្ទាប់​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​វេទិកា​ស្តីពី កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២៣​កុម្ភៈ នា​សណ្ឋាគារ​សុខា​ភ្នំពេញ លោក​បាន​ពន្យល់​ពី​មូលហេតុ​នាំ​ឲ្យ​លំហូរ​ទំនិញ​បន្លែ​ពី​បរទេស​ចូល​វាយលុក​ក្នុង​ទីផ្សារ​កម្ពុជា ដោយសារ​គេ​មាន​ជំនាញ​បច្ចេកទេស​ខ្ពស់ ការចំណាយ​ថ្លៃ​ផលិត​ដើម​ទាប និង អគ្គិសនី​ទាប​ជាដើម​។​

«​គាត់​ត្រូវ​ស្គាល់​ទីផ្សារ តើ​ត្រូវ​ទាក់ទង​កន្លែង​លក់​កសិផល​នៅ​ផ្សារ​ទំនើប​បែបណា​?...​គាត់​ត្រូវបង្កើត​សមាគម សហគមន៍​គាត់​ត្រូវ​បែងចែក​អ្នកណា​ដាំ​ដុះ​ដំណាំ​ប្រភេទ​ណា​? និង​ផ្គត់ផ្គង់​ទីផ្សារ​ឲ្យ​ទៀងទាត់​»​។ រដ្ឋមន្ត្រី​បញ្ជាក់ ស្របពេល​កសិករ​កំពុង​អនុវត្ត​ផែនការ​ចងក្រង​សហគមន៍​បែបនេះ​តាម មូលដ្ឋាន​មួយចំនួន​។​

​តាម​លោក វេ​ង សាខុន កម្ពុជា​បាន​នាំចូល​បន្លែ​ពី​បរទេស​តម្លៃ​ប្រមាណ ២០០​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០១៦ កន្លងទៅ​៕


Tag:
 វេ​ង សាខុន​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com