អន្តរជាតិ
ក្មេង​អាយុ​ក្រោម​១៥​ឆ្នាំ​មិនសូវ​បានដឹង​ពី​បញ្ហា​ប្រើប្រាស់​ទូរ​សព្ទ និង​កុំព្យូទ័រ​របស់​រៀមច្បង​ឡើយ​ ​
26, Feb 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
បច្ចេកវិទ្យា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​សតវត្សរ៍​ទី​២១​នេះ ហើយគ​ន្លាត​គ្នា​តែ​អំឡុង​ជាង​១០​ឆ្នាំ​ប៉ុណ្ណោះ សង្គមមនុស្ស​មាន​បែបផែន និង​ទម្លាប់​ផ្សេងៗ​។ សារព័ត៌មាន BuzzFeed បានបង្ហាញ​ពី​ទម្លាប់​នៃ​ការប្រើប្រាស់​កុំ​ព្យូ​រ​ទ័​រ និង​ទូរ​សព្ទ​ដៃ​ល​មាន​ការវិវត្ត ពោលគឺ​អ្នក​ដែលមាន​អាយុ​ក្រោម​១៥​ឆ្នាំ នាពេល​បច្ចុប្បន្ននេះ មិនសូវ​បានដឹង និង​មិនដែល​បាន​ជួបប្រទះ​។​


​សារព័ត៌មាន​ថ្មីៗ សូម​ធ្វើការ​ចុះផ្សាយ​ចំណុច​មួយចំនួន​ដែល​ចុះផ្សាយ​លើ​គេហទំព័រ BuzzFeed៖

១. កាលពី​អំឡុង​ឆ្នាំ​២០០៦ ការភ្ជាប់​អ៊ី​ន​ធ័​រ​ណិ​ត​ម្តងៗ ដូច​សុំ​ភ្លើង​យក្ស ពេលខ្លះ​យើង​ត្រូវ​អង្គុយចាំ​រាប់​ម៉ោង មិនដូច​សម័យ Wifi, 4G ដ៏​សំបូរ​បែប​នេះឡើយ​។​



២. បើ​ចង់រក​ឌី​ស​ដាក់​ឯកសារ​ផ្សេងៗ លោកអ្នក​ត្រូវ​រក​នឹក​ដ៏​យូរ ហើយ​ពេលខ្លះ​ជួប​បញ្ហា​គាំង​ឌី​ស​ទៀតផង​



៣. បើ​ចង់​ស្តាប់​ចម្រៀង លោកអ្នក​មាន​អាច​ស្តាប់​តាម​ទូរ​សព្ទ​ឡើយ លោកអ្នក​ចាំបាច់​ត្រូវមាន Ipod ១​ទៀត​ដាក់​តាម​ខ្លួន​



៤. បើ​ស្រាវជ្រាវ​រក​អ្វីមួយ ជាពិសេស​ហ្គេម​បៀរ​ជាទី​ពេញនិយម លោកអ្នក​ត្រូវ​ឆ្លងកាត់​តំណរ​ភ្ជាប់​គ្នាច្រើន​



៥. ពេល​គ្មាន​អ៊ិន​ធ័​រ​ណែ​ត Game Pinball បែប 3D មានការ​ពេញនិយម​បំផុត​



៦. រើស Rongtone ម្តងៗ ចំណាយពេល​ដ៏​យូរ​



៧. បញ្ជូន ឬ​ផ្ទេរ​ឯកសារ​ម្តងៗ ដូច​ដេកចាំ ស៊ឹង​តែ​ធ្វើ​អ្វី​ផ្សេងទៀត​មិនបាន​



៨. មិនអាច​មើល​រឿង​ពី​ដើម​ដល់​ចប់​ឡើយ លោកអ្នក​ត្រូវ​ក្រោក​ដូរ​ឌី​ស​



៩. Message ក្នុង​ទូរ​សព្ទ តម្រូវ​ឲ្យ​លោកអ្នក​លុបចោល​ជាប្រចាំ មើ​មិន​ដូច្នេះ​ទេ គ្មាន​កន្លែង​ដាក់​ឡើយ​



១០. នៅពេល​កុំ​ព្យូ​រ​ទ័​រ Error ម្តងៗ លោកអ្នក​ត្រូវ​ចំណាយពេល​ដោះស្រាយ​យ៉ាងហោចណាស់​ពី​២០ ទៅ​៣០​នាទី​


១១. Game Boy ជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​កុមារ​នៅពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​


១២. ដោយសារ​គ្មាន​អ៊ី​ន​ធ័​រ​ណិ​ត ហ្វេ​ស​ប៊ុ​ក ទូរ​សព្ទ​ពីមុន ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៨​យប់​អ្នកខ្លះ​ប្រើ​អស់​តែ​១​ភាគរយ​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន អ្នកខ្លះ​សាក​ថ្ម​រៀងរាល់​១៥​នាទី​ម្តង​៕




© រក្សាសិទ្ធិដោយ thmeythmey.com