ជាតិ
ធ្លាក់​បា​ឡុង​ទេសចរណ៍​នៅ​សៀមរាប​ប៉ុន្តែ​គ្មាន​អ្នករងរបួស​
03, Mar 2017 , 3:48 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក
​សៀមរាប​៖ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៣ ខែមីនា ដោយ​បា​ឡុង​ទេសចរណ៍​មួយ បាន​ធ្លា​ក់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ជិត​៧​ព្រឹក ប៉ុន្តែ​អ្នកដំណើរ​នៅក្នុង​នោះ ពុំមាន​អ្នកណា​រងរបួស​ឡើយ​។​



​មិនមាន​ប្រភព​ដែល​បញ្ជាក់ថា​បា​ឡុង​ដែល​ធ្លាក់​នោះ ជា​របស់​ក្រុមហ៊ុន​ណា​នោះទេ​។ ប៉ុន្តែ​តាម​ប្រភពពី​អភិបាលរង​ខេត្តសៀមរាប លោក គឹម ឆៃ​ហៀ​ង បាន​បញ្ជាក់ថា ជា​របស់​ក្រុមហ៊ុន​មួយ​នៅ​ស្រុក​ប្រាសាទបាគង​។ លោក​បន្តថា អ្នកដំណើរ​សរុប​មាន​៩​នាក់ ដោយ​៤​នាក់​ជា​ជនជាតិ​អាស៊ី ៤​អឺរ៉ុប បូក​និង​តៃកុង​មួយរូប​។​

​យោងតាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា ក្រោយ​ធ្លាក់​បា​ឡុង ភ្លាមៗ​គេ​បានឃើញ​រថយន្ត​មួយគ្រឿង​បានមក​ដឹក​ជនរងគ្រោះ​ទៅ​បាត់​៕


Tag:
 បា​ឡុង​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com