ជាតិ
ពេលខ្លះ​អ្នក​ពូកែ អត់​ខ្សែ​ចាញ់​អ្នក​អែបអប​?
04, Mar 2017 , 2:04 pm        
រូបភាព
ដោយ: ថ្មីៗ


កំណាព្យ​បទ ពាក្យ​៩

-​ខ្លះ​ជំនាញ ជាញ​ចំណាប់ យ៉ាប់​ទីផ្សារ​
​ចាញ់​អ្នក​ថា ឆ្កា​ដៃជើង ពើង​ពេញ​លាភ​
​ខ្លះ​ចេះ​ខ្លាំង តាំង​ធ្វើការ បាន​តូច​ទាប​
​ត្រូវគេ​គាប រាប​ដល់​បាត ខាត​ប្រយោជន៍​។
 
-​ខ្លះ​ពូកែ បែរជា​ខ្សោយ ក្នុង​ភ្នែក​មេ​
​ចាញ់​ក្រុម​គេ ដែល​ពូកែ ខាង​ប៉ប៉ោច​
​មិនចេះ​ទ្រ ច្បាស់​វឹកវរ ដល់​ហិនហោច​
​អ្នក​ប៉ោ​ចៗ បាន​ប្រយោជន៍ ដេក​អេះ​ពោះ​។​
 
-​អ្នក​អែបអប សមប្រកប គ្រប់​កិច្ចការ​
​អ្នក​អែបអប មាន​ដុល្លារ ល្បី​ទាំង​ឈ្មោះ​
​អ្នកចេះ​ពិត ខ្លះ​ខ្វះ​លិឍ ជីវិត​គ្រោះ​
​ជាប់​ជា​ងោះ ព្រោះ​មិនចេះ រឿង​ទ្រ​មេ​។​
-​ខ្លះ​ពូកែ ខ្សែ​គ្នា​តូច ដូច​អត់​ចេះ​
​មានចំណេះ គេ​មិន​ប្រើ ធ្វើ​អី​គេ​
​រឿង​កើត​ពិត មិន​ប្រឌិត ឲ្យ​ខុស​ទេ​
​ខឹង​កុំ​ជេរ ស្មេរ​ខ្ញុំ​ថា តាម​សំគាល់​។​
 
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com