ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រុនក្តៅ គឺជា​អ្វី​ឲ្យ​ពិតប្រាកដ​?
06, Mar 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ក្តៅខ្លួន មានន័យថា ជា​ការឡើង​សីតុណ្ហភាព​ក្នុង​រាងកាយ ហើយ​វា​ក៏​មិនមែនជា​ជំងឺ​ដែរ គ្រាន់តែ​ជា​អាកា​រៈ​មួយ​នៃ​ជំងឺ​ណា​ផ្សេង​ប៉ុណ្ណោះ ជាពិសេស​ការបង្ក​រោគ​ក្នុង​ខ្លួន​តែម្តង​។ ការ​ក្តៅខ្លួន​ច្រើនតែ​ទាក់ទង​នឹង​ការ​មិនមាន​ផាសុកភាព​ក្នុង​រាងកាយ ហើយ​មនុស្ស​ភាគច្រើន​នឹងមាន​អារម្មណ៍ល្អ​វិញ​នៅពេល​ទទួលបាន​ការព្យាបាល​។ ប៉ុន្តែ​ដោយ​អាស្រ័យទៅលើ​អាយុ ស្ថានភាព​រាងកាយ និង​មូលហេតុ​របស់​វា អ្នក​ប្រហែលជា​ត្រូវការ ឬ​មិនបាច់​ព្យាបាល​លើ​ករណី​ក្តៅខ្លួន​តែមួយ​មុខ​នោះទេ​។ អ្នកជំនាញ​ជាច្រើន​ជឿថា ការ​ក្តៅខ្លួន​គឺជា​របៀប​ដែល​រាងកាយ​ទប់ស្កាត់ ឬ​ការពារ​ខ្លួន​ពី​ការបង្ក​រោគ​។ កាលណា​ក្តៅខ្លួន​ខ្លាំង មានន័យថា រាងកាយ​គឺ​លែង​អាច​គ្រប់គ្រង​សីតុណ្ហភាព​របស់​រាងកាយ​បាន​ទៀតហើយ​។​



​ក្មេង​ដែល​ក្តៅខ្លួន ច្រើន​តែមាន​អាកា​រៈ ល្ហិតល្ហៃ មិន​ឃ្លាន​អាហារ ឈឺបំពង់ក ក្អក ឈឺ​ត្រចៀក ក្អួត និង​រាក ហើយ​វា​ក៏​ជា​អ្វីដែល​ត្រូវការ​ពេទ្យ​ព្យាបាល​ដែរ​។​

​បើសិនជា​កូន​អ្នក​អាយុ​ក្រោម ៤​ខែ ហើយ​សីតុណ្ហភាព​ក្តៅ​ដល់ ៣៨​អង្សារ​ឡើងទៅ អ្នក​គួរតែ​នាំ​គេ​ទៅ​ពេទ្យ​ភ្លាម ព្រោះ​វា​ជា​សញ្ញា​ធ្ងន់ធ្ងរ​នៃ​ការបង្ក​រោគ​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​បាន​។ ការ​ក្តៅខ្លួន​ខ្លាំង​ក៏​អាច​បណ្តាល​ឲ្យ​ក្មេង​តូចៗ​ប្រកាច់​ដែរ​។​

​ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​បើសិនជា​កូន​ក្តៅខ្លួន​ហើយ​មាន​អាកា​រៈ​ដូចខាងក្រោម​នេះ​ទៀត​៖
•    មើលទៅ​ដូច​ឈឺធ្ងន់ធ្ងរ​
•    សន្លឹម​ជាប់​
•    ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ឬ​មាន​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​
•    ប្រកាច់​
•    មាន​អាកា​រៈ​ផ្សេងៗ​ដូចជា កន្ទួល​រមាស់ ឈឺបំពង់ក ឈឺក្បាល រឹង​ក ឬ​ឈឺ​ក្នុង​ត្រចៀក​

​ចូរ​ទាក់ទង​មក​គ្រូពេទ្យ​ភ្លាម​បើសិន​ជាការ​ក្តៅខ្លួន​មាន​រយៈពេល​យូរ​ជាង​មួយថ្ងៃ ជាពិសេស​ក្មេង​អាយុ​តិចជាង​ពីរ​ឆ្នាំ និង​ច្រើនជាង​៣​ថ្ងៃ​ចំពោះ​ក្មេង​អាយុ​ចាប់ពី​២​ឆ្នាំ​ឡើង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com