ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារដែលអ្នកគួរតែញ៉ាំឲ្យបានរាល់ថ្ងៃ បើសិនជាចង់បានសុខភាពកាន់តែល្អបរិបូណ៍
× ភាគច្រើនអាហារដែលមនុស្សយើងញ៉ាំគឺពោរពេញទៅដោយធាតុផ្សំដែលច្រើនតែធ្វើឲ្យសុខភាពកាន់តែដុនដាប ឬអាហារដែលធ្វើឲ្យមានជំងឺច្រើនទៀតផង។ ផ្ទុយទៅវិញ អាហារដែលអ្នកគួរញ៉ាំរាល់ថ្ងៃត្រូវតែផ្ទុកទៅដោយជីវជាតិជាច្រើនដូចជា វីតាមីន ជាតិរ៉ែ អង់ទីអុកស៊ីដង់ Phytochemical អង់ស៊ីម ព្រោះវានឹងជួយឲ្យសុខភាពកាន់តែល្អ ហើយក៏ជួយផ្តល់គុណភាពជីវិតបានពេញលេញផងដែរ។
អាហារដែលអ្នកគួរតែញ៉ាំឲ្យបានរាល់ថ្ងៃនោះមានដូចជា៖
តែបៃតងមានសមត្ថភាពទប់ស្កាត់ការកើតជំងឺ និងសម្រកទម្ងន់បានទៀត
ផ្លែអាលម៉ុនមានសារធាតុ Oleic Acid ដែលល្អចំពោះសុខភាពបេះដូង និងជំរុញដល់ការចងចាំ
ផ្លែបឺរីពណ៌ខៀវសម្បូរអង់ទីអុកស៊ីដង់ ដែលអាចជួយបង្ការជំងឺបេះដូង និងមហារីកបាន
ម្ទេសប្លោក ផ្ទុកទៅដោយវីតាមីន C និង E ដែលវាទាំងពីរនេះអាចជួយឲ្យសុខភាពកាន់តែល្អបាន
ទឹកដោះគោយ៉ាអួមានជាតិ Lactose ទាប តែប្រូតេអ៊ីនខ្ពស់ ហើយមានបាក់តេរីដែលល្អចំពោះសុខភាពថែមទៀត
ផ្លែប័រមានជាតិខ្លាញ់ដែលល្អចំពោះសុខភាព ជាពិសេសអាចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលថែមទៀត
ផ្លែប៉ោមមានជាតិសរសៃខ្ពស់ ជាពិសេសសារធាតុ Pectin ដែលអាចជួយឲ្យបេះដូងកាន់តែមានសុខភាពល្អ និងចៀសផុតពីជំងឺមហារីកទៀត
ស្ពៃស្ពីណាចជាប្រភពនៃសារធាតុ Beta-carotene ដ៏ឆ្លាតវ៉ៃមួយ ដែលអាចការពារ និងប្រឆាំងជំងឺបេះដូង ព្រមទាំងមហារីកបាន
ស៊ុតមិនត្រឹមតែមានកាឡូរីទាបទេ តែក៏ជាប្រភពនៃប្រូតេអ៊ីន និងជីវជាតិសំខាន់ៗ ដែលរាងកាយត្រូវការដើម្បីសុខភាពល្អដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com