ជាតិ
សម្ដេច ហ៊ុន សែន ថា លោក ម៉ៅ មុ​នី្ន​វណ្ណ លួច​ប្រាប់​រឿង​ផ្ទៃក្នុង CNRP មក​ខ្លួន​
06, Mar 2017 , 4:06 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា នៅ​រសៀល​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំ​ឮ​ក​ជាថ្មីៗ​ថា សម្ដេច​មិន​អត់ឱន​ឲ្យ​គណបក្សនយោបាយ ឬ​អ្នកនយោបាយ​ណា​ដែល​បាន​បរិហាកេរ្តិ៍​ភរិយា និង​កូន​សម្ដេច ជា​អតីត​ភរិយា​មេដឹកនាំ​វៀតណាម​ឡើយ​។ មូល​ហេតុដែល​សម្ដេច ហ៊ុន សែន រំ​ឮ​ក​បែបនេះ គឺ​ចង់​សំដៅ​ទៅលើ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​បាន​បញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​វាយប្រហារ​មកលើ​ក្រុមគ្រួសារ​សម្ដេច​នេះ​។​



​អ្វីដែល​សម្ដេច ហ៊ុន សែន ចេញមក​និយាយ​ចំៗ​ថា លោក សម រង្ស៊ី ជាអ្នក​រៀបចំ​ការវាយប្រហារ​ម​កលើ​ក្រុមគ្រួសារ​ខ្លួន​នេះ ដោយសារតែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ម៉ៅ មុ​នី្ន​វណ្ណ បាន​លួច​ប្រាប់​គម្រោង​ផ្ទៃក្នុង​បក្ស មក​ខុទ្ទកាល័យ​សម្ដេច​។ ក្រៅពី​អះអាង​បែបនេះ សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជាក់ថា លោក ម៉ៅ មុន្នី​វណ្ណ ធ្លាប់បាន​សុំ​លុយ​ពីស​ម្ដេច​ផងដែរ​។

សូមស្ដាប់សំឡេង៖



តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ៅ មុនី​វណ្ណ ធ្លាប់បាន​បដិសេធ​កន្លងមក ចំពោះ​ពត៌មាន​បែកធ្លាយ​ចេញពី​ហ្វេ​ស​ប៊ុ​ក ឬក៏​ការចុះផ្សាយ​ព័ត៌មាន​នេះ ដោយ​លោក​ចាត់ទុកថា ជា​ពត៌មាន​ប្រឌិត​ឡើង​ហើយ​មាន​ច​រិ​ក​បំបែកបំបាក់​សុទ្ធសាធ ៕



Tag:
 ហ៊ុន សែន​
 ​ សម រង្ស៊ី​
 ​​ ម៉ៅ មុ​នី្ន​វណ្ណ​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com