តារាល្បីៗ
អន្តរជាតិ
Nicki Minaj ពាក់អាវ​ដូច​ក្នុង​ផ្ទាំងគំនូរ​របស់ Picasso នា​ពិធី​បង្ហាញ​ម៉ូដ​មួយ​នៅ​ប៉ារីស​
07, Mar 2017 , 9:15 am        
រូបភាព
ដោយ: ធីតា
Nicki Minaj ទទួលបាន​នូវ​ការចាប់អារម្មណ៍​នា​ព្រឹត្តិការណ៍ Fashion Week នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ តារាចម្រៀង​អាមេរិក​រូបនេះ បាន​ពាក់អាវ​ដែល​បិទ​សុដន​ម្ខាង ហើយ​ម្ខាង​ទៀត បិទបាំង​ដោយ​កូន​ផ្ទាំង​បៃតង​មួយ​ប៉ុណ្ណោះ​។​



​ជា​ភ្ញៀវ​ដែល​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Fashion Week ដែល​រៀបចំ​ដោយ​កំពូល​អ្នក​ច្នៃ​ម៉ូដ Haider Ackermann កាលពី​ថ្ងៃ​សៅរ៍​កន្លងមក នៅ​ទៅ​ក្រុងប៉ារីស Nicki Minaj អាយុ​៣៤​ឆ្នាំ បាន​អង្គុយ​នៅ​ជួរមុខ ក្បែរ តារា​សម្តែង Lou Doillon, Marisa Berenson និង Caroline ។ នាង​បាន​ពាក់អាវ​ខ្មៅ និង​ខោខ្លី ប៉ុន្តែ​ចុង​សុដន​ម្ខាង​របស់ Nicki Minaj បិទបាំង​ដោយ​កូន​ផ្ទាំង​ភ្លឺ​ផ្លេក​មួយ​ប៉ុណ្ណោះ​។​



​ក្រោយ​ឃើញ​រូប​របស់ Nicki Minaj តារាចម្រៀង​អាមេរិក​ដ៏​ល្បី​ម្នាក់ទៀត គឺ Lil’Kim បាន​ចោទប្រកាន់ថា Minaj បាន​ចម្លង​ម៉ូដ​របស់ខ្លួន​។ Kim បាន​លើកឡើងថា​៖ «​ប្រសិនបើ​អ្នក​លួច​ចម្លង​ម៉ូដ​របស់ខ្ញុំ អ្នក​ក៏​ត្រូវតែ​បង់ថ្លៃ​ផងដែរ​»​។​

​ជា​ឆ្លើយតប Minaj បាន​បង្ហោះ​ផ្ទាំងគំនូរ​មួយ​របស់​វិចិត្រករ Pablo Picasso ដែលមាន​ឈ្មោះថា La Femme à l'Éventail ដែល​ក្នុងន័យ​ចង់​បង្ហាញថា នាង​មិនបាន​ចម្លង​តាម Kim ឡើយ ប៉ុន្តែ​ម៉ូដ​ដែល​នាង​ពាក់​នោះ គឺ​ទទួល​ឥទ្ធិពល​ពី​ផ្ទាំងគំនូរ​របស់ Picasso​។​



​តារា​បង្ហាញ​ម៉ូដ​បារាំង Lou Doillon ដែល​អង្គុយ​ជិត Minaj ចាត់ទុក​ការ​ស្លៀកពាក់​បែបនេះ គ្មាន​តម្លៃ​នោះឡើយ​។ Doillon កន្លងមក ក៏​ធ្លាប់​រិះគន់​ការ​ស្លៀកពាក់​របស់ Beyonce និង Kardashian ផងដែរ ដោយ​នាង​បាន​ប្រៀបប្រដូច​ទៅនឹង​គ្រោះមហន្តរាយ​៕


Tag:
 Nicki Minaj
© រក្សាសិទ្ធិដោយ thmeythmey.com