អន្តរជាតិ
ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​បង់ប្រាក់​ពិន័យ​៨៩២​លាន​ដុល្លារ​ទៅ​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ការរំលោភ​លើ​ការដាក់ទណ្ឌកម្ម​អ៊ីរ៉ង់​
08, Mar 2017 , 7:39 pm        
រូបភាព
ដោយ: VOA
​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​ធំ​មួយ​បាន​យល់ព្រម​បង់ប្រាក់ ៨៩២ លាន​ដុល្លារ​ចំពោះ​ការរំលោភ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់​។ នេះ​ជាការ​ដោះស្រាយ​រឿងក្តី​មួយ​ដែល​បាន​នាំ​ឲ្យ​មានការ​កើនឡើង​នូវ​ភាពរ​តានតឹង​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។



​ក្រុមហ៊ុន​សាជីវកម្ម ZTE ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​បង្អស់​មួយ​របស់​ពិភព លោក បាន​សារភាព​ទទួលកំហុស​នៅក្នុង​ការចុះហត្ថលេខា​ដើម្បី​លក់ Hardware និង Software ដែលមាន​តម្លៃ​រាប់រយ​លាន​ដុល្លា​មកពី​មហា​ក្រុមហ៊ុន​បច្ចេកវិទ្យា​សហរដ្ឋអាមេរិក រួមមាន​ក្រុមហ៊ុន Microsoft Intel និង Qualcomm​។​

​ការពិន័យ​នេះ ស្ថិតនៅ​ក្នុងចំណោម​រឿងក្តី​ធំៗ​ដែល​រង​ការដាក់ទណ្ឌកម្ម​។​

​លោក Zhao Xianming ប្រធាន​និង​ជា​នាយក​និតិប្រតិបត្តិ​របស់​ក្រុមហ៊ុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គា​រថា​៖ «​ក្រុមហ៊ុន ZTE ទទួលស្គាល់​ពី​កំហុស​ដែល​ខ្លួន​បានធ្វើ ទទួលខុសត្រូវ​ចំពោះ​កំហុស​ទាំងនោះ ហើយ​នៅតែ​តាំងចិត្ត​ធ្វើការ​ផ្លាស់ប្តូរ​ប្រកបដោយ​វិជ្ជមាន​នៅក្នុង​ក្រុម​ហ៊ុ​ន‍​»​។​

​លោក Jeff Sessions រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ក្រុមហ៊ុន​ចិន​នេះ​បាន​រំលោភ​ការដាក់ទណ្ឌកម្ម​ដែល​បានធ្វើ​ឡើង​ដើម្បី​រក្សា​បច្ចេកវិទ្យា​រប​ស់​សហរដ្ឋអាមេរិក​កុំ​ឲ្យ​ធ្លាក់​ចូលក្នុង​ដៃ​របស់​របប​ដែល​បង្ក​អា​រិ​ភាព​ដូចជា​ប្រទេស​អ៊ីរ៉ង់​ជាដើម​។​

​លោក​រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិកាំង និយាយ​បន្តទៀតថា​៖ «​កិច្ចព្រមព្រៀង​របស់​ចុងចោទ​នេះ​ធ្វើ​ឲ្យ​ពួកគេ​ទទួលខុសត្រូវ ហើយ​បញ្ជាក់​យ៉ាងច្បាស់​ថា រដ្ឋាភិបាល​របស់​យើង​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​យើង​មាន​ដើម្បី​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​នានា​ដែល​រំលោភច្បាប់​របស់​យើង ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ​របស់​យើ​ង‍​»៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com