កីឡាជាតិ
ជាតិ
ណាហ្គា​វើ​ល​, ទ័ព​បាន​១​ពិន្ទុ រីឯ​ថា​យ​ហ្គឺ​របា​ន​៣​ពិន្ទុ​លើកដំបូង​មុន​ស្វាយរៀង​ឈ្នះ​អគ្គិសនី ៣-០
13, Mar 2017 , 11:03 am        
រូបភាព
រូបភាពពីហ្វេសប៊ុក Nagaworld
រូបភាពពីហ្វេសប៊ុក Nagaworld
ដោយ:
​ក្រុម​ណាហ្គា​វើ​ល និង​ក្រសួងការពារជាតិ​ទទួលបាន​១​ពិន្ទុ​ក្រោយ​ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​សើ្ម ១-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ រីឯ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ក្រោយ​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ១-០ នៅ​ស្តា​ត​ចាស់​ទទួលបាន​៣​ពិន្ទុ​ជា​លើកដំបូង​។ ចំណែក​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៣-០ ដើម្បី​បាន​៣​ពិន្ទុ​ឡើងឈរ​កំពូល​តារាង​ក្នុង​សប្តាហ៍​៤​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧​។​



​កីឡាករ Atuheire Kipson បា​នរក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​ក្រុម​ណាហ្គា​វើ​ល​នៅ​ពាក់កណ្តាល​វគ្គ​ទី​២ ក្រោយ​កីឡាករ Choe Myong-ho រក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រសួងការពារជាតិ​នៅ​នាទី​៥៧​។ ក្រោយ​ចែកគ្នា​ម្ខាង​១​ពិន្ទុ ក្រុម​ណាហ្គា​វើ​ល​បន្ត​ឈរ​លេខ​រៀង​ទី​៤​ដោយមាន​៧​ពិន្ទុ ខណៈ​ក្រសួងការពារជាតិ​(​ទ័ព​)​ឈរ​លេខ​រៀង​ទី​៣​ដោយមាន​៨​ពិន្ទុ ក្នុង​សប្តាហ៍​ទី​៤​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧​។​

​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​របា​ន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ១-០ ដើម្បី​ទទួលបាន​៣​ពិន្ទុ​ជា​លើកដំបូង​ក្នុងចំណោម​ការប្រកួត​៤​លើក ខណៈ​បី​លើកដំបូង​បាន​ត្រឹម​ស្មើ​ពីរលើក និង​ចាញ់​មួយ​លើក​។ បី​ពិន្ទុ​នេះ​បាន​ជួយ​ឲ្យ​ខេ​ម​បូ​ដាន​ថា​យ​ហ្គឺ​រ​ឈរ​លំដាប់​ទី​៧​ដោយមាន​៥​ពិន្ទុ ស្មើ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​បឹងកេត​អង្គរ​ដែលមាន ៥​ពិន្ទុ​ដូចគ្នា​។

​ដោយឡែក ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​ក្រោយ​លត់​ក្រុម​ឡើងមក​ពី​លី​ក​លំដាប់​ទី​២​អគ្គិសនី​កម្ពុជា ៣-០ ធ្វើ​ឲ្យ​ក្រុម​នេះ​ទទួលបាន​៣​ពិន្ទុ​បន្ថែម ដើម្បី​បន្ត​ឈរ​កំពូល​តារាង​ដោយមាន​១០​ពិន្ទុ ស្មើ​ក្រុម​ភ្នំពេញ​ក្រោ​ន​។ ជ័យ​ជ​មុះ្ន​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​ដោយមាន​ការរួមចំណែក​ម្នាក់​មួយ​គ្រាប់​របស់ Moneka Obi Ugonchukwu នៅ​នាទី​៥, កីឡាករ សារ៉េត គ្រី​យ៉ា នៅ​នាទី​៥៤ និង សឿន វិសាល នៅ​នាទី​៩០+៤៕


Tag:
 Cambodian League 2017
  ណាហ្គា​វើ​ល​
  ទ័ព​
  ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com