ខ្មែរ​ក្រហម
ជាតិ
ទូត​បារាំង និង​ជប៉ុន ស្នើ​ឲ្យ​ព​ន្លឿ​ន​សវនាការ​កាត់ទោស​ជ​ន​ជាប់ចោទ​ដែលនៅរស់
15, Mar 2013 , 10:41 am        
រូបភាព
ស្ថានទូត​បារាំង និង​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងនាម​ជា​សហប្រធាន​នៃ​ក្រុម​មិត្ត​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​សម្តែង​ការសោកស្តាយ​ចំពោះ​មរណភាព​របស់​ជនជាប់ចោទ អៀង សារី  ដែល​បាន​កើតឡើង​មុន​ការបញ្ចប់​ដំណើរការ​កាត់ក្តី។



នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ចំ​ថ្ងៃ​ដែល​លោក អៀង សារី បានទទួល​មរណភាព​នោះ  ស្ថានទូត​ទាំងពីរ​បានលើកឡើង​ថា៖ «ជាងពេលណាៗទាំងអស់ វា​ជាការ​បន្ទាន់​ដែល​តួអង្គ​ពាក់ព័ន្ធ​នានា​នៅក្នុង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ទទួលខុសត្រូវ​លើ​ភារកិច្ច​របស់ខ្លួន​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សវនាការ​កាត់ទោស​ជន​ជាប់ចោទ​ដែល​នៅសល់​អាច​ដំណើរការបាន​ដោយ​ត្រឹមត្រូវ មាន​ប្រសិទ្ធភាព និង​លឿន​ទៅមុខ និង​ដើម្បី​ឲ្យ​យុត្តិធម៌​ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​រហូត​មកហើយ​ក្លាយទៅជា​ការពិត​នៅ​ប្រទេស​កម្ពុជា។


ទាក់ទង​នឹង​បញ្ហា​នេះ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ថ្ងៃ​ម្សិលមិញ ថា ការស្លាប់​របស់​ជនជាប់ចោទ អៀង សារី វ័យ៨៨ឆ្នាំ នោះ មិនបាន​ប៉ះពាល់​ដល់​ដំណើរការ​សំណុំរឿង០០២ឡើយ ព្រោះនេះ​ជា​តំណាក់កាល​កាត់ក្តី មិនមែនជា​តំណាក់កាល​ប្រមូល​ព័ត៌មាន​ឡើយ។

លោកស្រី បាន​អះអាងថា ដំណើរការ​សំណុំរឿង០០២នឹង​បន្ត​ទៅលើ​ជនជាប់ចោទ​ពីររូប គឺ នួន ជា និង​ខៀវ សំផន៕



© រក្សាសិទ្ធិដោយ thmeythmey.com