អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Panasonic ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រភេទ​ម៉ាស៊ីនត្រជាក់ AERO series
30, Mar 2017 , 2:12 pm        
រូបភាព
​ក្រុមហ៊ុន​ម៉ាស៊ីនត្រជាក់ Panasonic ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​នូវ​ម៉ាស៊ីនត្រជាក់ AERO series ប្រភេទ​ព្យួរ​ជញ្ជាំង​ម៉ូ​ឌែ​ល​ចែក​តែមួយ (Single-split) និង ម៉ូ​ឌែ​ល​ចែកជា​ច្រើន (Multi-split)​។

​នេះ​គឺជា​ការដាក់​ឲ្យ​ដំណើរការ​បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​នៃ​ការដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីនត្រជាក់ SKY Series កាលពី​ឆ្នាំមុន ដែល​បាន​លើកកម្ពស់​កិត្យានុភាព​របស់​ក្រុមហ៊ុន​ម៉ាស៊ីនត្រជាក់ Panasonic ថា​ជា​យីហោ​ម៉ាស៊ីនត្រជាក់​ដែលមាន​ឈ្មោះ​ល្បី​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។

​ម៉ាស៊ីនត្រជាក់​ប្រភេទ SKY Series នាំ​ឲ្យ​មានការ​បោះជំហាន​ទៅមុខ​ខាង​ផ្នែក​រចនា​ម៉ូដ និង​ផាសុខភាព​នៃ​ភាព​ត្រជាក់​ស្រួល​ជាមួយនឹង​ការបង្កើត​ស្លាប​កង្ហារ​ថ្មី​ប្រភេទ SKYWING មាន​បន្ទះ​បិទ​បើក ល់​ត្រជាក់​ទៅរក​ពិ​ដាន និង​ធ្វើ​ឲ្យ​ខ្យល់​ត្រជាក់​សាយភាយ​ពេញ​បន្ទប់​ដោយ​មិនមាន​ខ្យល់​បក់​ត្រង់ – បច្ចេកវិទ្យា RADIANT COOLING
​សេ​រ៊ី​ម៉ាស៊ីនត្រជាក់ AERO series ថ្មី ជាមួយ​បច្ចេកវិទ្យា AEROWINGS ដែលមាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​ប្រភេទ​ម៉ាស៊ីនត្រជាក់ SKY Series បានផ្តល់​ជូន​នូវ​៖

•​    ​ការគ្រប់គ្រង​ខ្យល់​បក់​ដែល​អាច​បត់បែន​បាន​៖ បច្ចេកវិទ្យា​ធ្វើ​ឲ្យ​ត្រជាក់​ដោយផ្ទាល់ (Direct Cooling) និង​បច្ចេកវិទ្យា​ធ្វើ​ឲ្យ​ត្រជាក់​មាន​សំណើម (Shower Cooling) ជួយ​ឲ្យ​អតិថិជន​អាចធ្វើ​ការគ្រប់គ្រង​បាន​ទាំងស្រុង​ទៅលើ​កម្រិត​នៃ​ភាព​ត្រជាក់​ដែល​ទទួលបាន​។​
•​    ​ការ​រចនា​ម៉ូដ​ពណ៌​ថ្លា​ដូច​គុជ​ខ្យង​៖ ការ​រចនា​ម៉ូដ​ទាន់សម័យ​ជាមួយនឹង​គម្រប​បន្ទរ​ពណ៌​ដូច​គជ់ខ្យង និង​ការ​ក្រូ​ម៉េ​ផ្ទៃ​ខាងក្រៅ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ម៉ាស៊ីនត្រជាក់​នេះ​មាន​ប្រណិត​ភាព​សម្រាប់​គ្រប់​គេហដ្ឋាន​ទាំងអស់​។​
•​    ​ការ​រចនា​ម៉ូដ​បែប​ស្តើង​រលើបរលោង​៖ ម៉ាស៊ីនត្រជាក់ AERO series ថ្មី គឺមាន​កម្រាស​ស្តើង​ជាង​មុន​រហូតដល់​ទៅ ៣៧ មី​លី​ម៉ែត្រ ជាង​ម៉ូ​ឌែ​ល​ម៉ាស៊ីនត្រជាក់​ឆ្នាំ ២០១៦​។
•​    ​អនុភាព​ត្រជាក់​៖  រួមបញ្ចូល​នូវ​បច្ចេកវិទ្យា P-TECh សម្រាប់​ជួយ​ឲ្យ​ត្រជាក់​បាន​ឆាប់រហ័ស​
•​    ​ប្រព័ន្ធ​បន្សុទ្ធ​ខ្ស​ល់​ដោយ​បច្ចេកវិទ្យា Nanoe-G៖ បច្ចេកវិទ្យា Nanoe-G មាន​ប្រសិទ្ធ​ខ្ពស់​សម្រាប់​កម្ចាត់​លម្អង​ធូលី​ដែល​កើត​ក្នុង​ខ្យល់ និង​លម្អងធូលី​ដែល​តោង​ស្អិត និង​បាក់តេរី​ដែល​តូច​បំផុត​ដែលមាន​ទំហំ​រហូតដល់​ទៅ PM2.5

​ស្លាប AEROWINGS ដែលមាន​សន្ទះ​ពីរ អាច​បញ្ចេញ​ខ្យល់​ទៅតាម​វិធី​ពីរបែប​៖
•​    ​ខ្យល់​ត្រជាក់​ផ្ទាល់​៖ មុំ​របស់​ស្លាប AEROWINGS សំ​យ៉ុង​ចុះក្រោម​ដើម្បី​បញ្ចេញ​កំហាប់​ខ្យល់​បក់​ឲ្យ​ត្រជាក់​ជា​បន្តបន្ទាប់​ចាប់តាំងពី​ពេល​ដំណើរការ​ម៉ាស៊ីនត្រជាក់​។​
•​    ​ខ្យល់​ត្រជាក់​មិនផ្ទាល់​៖ មុំ​របស់​ស្លាប AEROWINGS បញ្ឈរ​ឡើងលើ​ដើម្បី​បំ​ភាយ​ខ្យល់​ត្រជាក់​ឲ្យ​សាយភាយ​ពេញ​កន្លែង​ទាំងមូល បន្ទាប់មក​ខ្យល់​ត្រជាក់​ធ្លាក់ចុះ​មកក្រោម​យ៉ាង​ស្រទន់ និង​ធ្វើ​ឲ្យ​មាន​ភាព​ត្រជាក់​ពេញ​ក្នុង​បន្ទប់ បន្ទាប់ពី​សីតុណ្ហភាព​ក្នុង​បន្ទប់​បាន​ឈានដល់​ចំណុច​កំណត់ – បច្ចេកវិទ្យា​SHOWER COOLING



​ក្រុមហ៊ុន​ម៉ាស៊ីនត្រជាក់ Panasonic មាន​ម​ហិ​ច្ច​តា​ចង់​ផ្គត់ផ្គង់​នូវ​ខ្យល់​ត្រជាក់ បរិសុទ្ធ និង​មាន​ផាសុកភាព​សម្រាប់​គេហដ្ឋាន​នីមួយៗ​។ លោក Hidehiko Kondo នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​បាន​បន្ថែមថា​៖ “​យើង​នឹង​ខិតខំ​សិក្សា​ស្រាវជ្រាវ​បច្ចេកវិទ្យា​ថ្មីៗ​ជា​បន្តបន្ទាប់​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ដែល​កំពុងមាន​ការកើនឡើង​សម្រាប់​ម៉ាស៊ីនត្រជាក់​ដែលមាន​ភាពងាយស្រួល​ប្រើប្រាស់ រចនា​ម៉ូដ​បានល្អ និង​មានតម្លៃ​សម        រម្យ​។ ម៉ាស៊ីនត្រជាក់​ប្រភេទ SKY series និង AERO series អាចជួយ​ឲ្យ​អតិថិជន​គ្រប់គ្រង​ខ្យល់​បក់​បាន​កាន់តែ​ប្រសើរ​ជាង​មុន ដើម្បី​ធ្វើ​ឲ្យ​កន្លែង​រស់នៅ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​គួរ​ឲ្យ​ចង់​រស់នៅ​។ ដូចនេះ យុទ្ធនាការ​ផ្សព្វផ្សាយ​ស​ម្រា​ប់​ឆ្នាំ​២០១៧ នេះ យើង​ប្រើប្រាស់​ពាក្យស្លោក​ថា “​ខ្យល់​ត្រជាក់​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​” (#AIRTHATMOVESYOU)​។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com