ជាតិ
សង្គមជាតិ
លោក មុំ រ៉ា​ឌី​៖«The road in Cambodia is amazing!»
01, Apr 2017 , 5:27 pm        
រូបភាព
លោក មុំ រ៉ា​ឌី ដែលជា​សមាជិកសភារ​ដ្ឋ Massachusetts នៃ​សហរដ្ឋអាមេរិក និង​មាន​ដើមកំណើត​ខ្មែរ​អ្នក​ខេត្តតាកែវ បានបង្ហាញ​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​ជា​វិជ្ជមាន​នៅ​ចំពោះមុខ​អ្នកកាសែត អំពី​ផ្លូវថ្នល់​ល្អ​ស្អាត ក្រោយពី​លោក​បានបញ្ចប់​ការធ្វើដំណើរ​ជុំវិញ​ខេត្ត​ទាំង​៥​ជុំវិញ​បឹង​ទន្លេសាប​។​

 
​សូម​ស្តាប់​ប្រសាសន៍​របស់លោក មុំ រ៉ា​ឌី 
 



​នៅក្នុង​សន្និសីទកាសែត​មួយ​កាលពីពេល​ថ្មីៗ​នេះ លោក មុំ រ៉ា​ឌី បាន​រំ​ឮ​ក​ទាំង​អស់សំណើច​ថា លោក​បាន​គិតថា​លោក​មិន​ចង់​ធ្វើដំណើរ​ទៅ​ខេត្តសៀមរាប​ទៀតឡើយ ពីព្រោះ​កាលពី​ជាង​២​ឆ្នាំមុន លោក​បាន​ចំណាយពេល​ជាង​៨​ម៉ោង​ដើម្បី​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ទេសចរណ៍វប្បធម៌​រប​ស់​ប្រទេស​កំណើត​មួយ​នេះ​។​
 
​កាលពី​ឆ្នាំ​២០១៤ បន្ទាប់ពី​លោក​បាន​ជាប់​ជា​សមាជិកសភា​រដ្ឋ Massachusetts លោក មុំ រ៉ា​ឌី ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត​ក្នុង​របប​ប៉ុលពត បានមក​ទស្សនកិច្ច​ប្រទេស​កំណើត​ជា​លើកដំបូង​។ នៅពេលនេះ​លោក មុំ រ៉ា​ឌី ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​លើក​ទី​២ ដែលជា​ទស្សនកិច្ច​ឯកជន ដើម្បី​បង្កើត​សមាគម​កីឡាបាល់បោះ​អាមេរិក​កម្ពុជា​។ ដោយមាន​ការសម្របសម្រួល​ពី​ស្ថានទូត​អាមេរិក លោក មុំ រ៉ា​ឌី បាន​ជួប​ថ្នាក់ដឹកនាំ​ប្រទេសមួយ​ចំនួន និង​មនុស្ស​សំខាន់ៗ​ជាច្រើន​ទៀត​ដែល​ទាក់ទង​នឹង​គម្រោង​បង្កើត​សមាគម​កីឡាបាល់បោះ​អាមេរិក​កម្ពុជា​។​
 
​សូមបញ្ជាក់​ផងដែរ​ថា សមាជិកសភា​អាមេរិក​ដើមកំណើត​ខ្មែរ​ក៏បាន​និយាយ​ផងដែរ​ថា លោក​រីករាយ​នឹង​ឃើញ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា និង​សន្តិសុខ​។ លោក​បាន​បន្ថែមថា នៅពេលនេះ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក​កាន់តែច្រើន​បានមក​ធ្វើ​ជំនួញ និង​មក​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​វិញ​។ ហើយ​ថា​នេះ គឺ​ក៏​ព្រោះតែ​កម្ពុ​ជាមាន​សន្តិភាព​។ នេះ​ជាការ​អះអាង​របស់លោក មុំ រ៉ា​ឌី​៕

Tag:
 Mom Rady
© រក្សាសិទ្ធិដោយ thmeythmey.com