សុខភាព
អន្តរជាតិ
ស្ត្រី​ដែលមាន​ទ្វារមាស​២​និយាយ​ពី​បញ្ហា​ប្រឈម​ផ្នែក​រាងកាយ និង​អារម្មណ៍​
05, Apr 2017 , 8:19 am        
រូបភាព
ដោយ: ធីតា

តាមរយៈ​ភាពយន្ត​ឯកសារ​មួយ​របស់​ទូ​ទស្សន៍ BBC3 ស្ត្រី​ម្នាក់​ដែលមាន​ទ្វារមាស​រហូតដល់​ទៅ​២​បាន​ចេញមុខ​និយាយ​រៀបរាប់​ពី​ការ​ប្រឈម​ដែល​ខ្លួន​បាន​ជួប​ក្នុង​ជីវិត ដោយសារតែ​លក្ខខណ្ឌ​ដ៏​កម្រ​របស់ខ្លួន​។



Nicci បានរស់នៅ​ប្រឈម​នឹង​បញ្ហា​ផ្នែក​រាងកាយ​ផង និង​ផ្នែក​អារម្មណ៍​ផង​។ ជាមួយនឹង​លក្ខខណ្ឌ​ដ៏​កម្រ​ដោយមាន​ទ្វារមាស​២ Nicci បាន​ឆ្លងកាត់​ការ​រំលូតកូន​ជាច្រើនលើក និង​ត្រូវ​កាត់​ស្បូន​ចេញ​ផងដែរ​។​

​ស្ត្រី​រូបនេះ បាន​និយាយ​ក្នុង​ភាពយន្ត​ឯកសារ BBC3 «The Women With Two Viginas: Living Differently» ថា​៖ «​មនុស្ស​ប្រុស​ខ្លះ ប្រៀបប្រដូច​អ្នក​ដូចជា​ពានរង្វាន់​មួយ និង​គោលដៅ​មួយ ជាមួយនឹង​ការ​អួតអាង​ថា ពួកគេ​បានរួម​ភេទ​ជា​ស្ត្រី​ដែលមាន​ទ្វារមាស​ពីរ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​មនុស្ស​ចម្លែក​ក្នុង​ធម្មជាតិ​»​។​

​ជាមួយនឹង​ទឹកភ្នែក​រលីងរលោង Nicci បាន​រៀបរាប់​ពី​អារម្មណ៍​ដ៏​តប់​ប្រ​ម៉​ល់​របស់ខ្លួន រហូតដល់​ខំ​ចិត្ត​កាត់​ស្បូន​របស់ខ្លួន​ចេញ​។ នាង​បាន​អះអាងថា​៖ «​ខ្ញុំ​បានដឹងថា ខ្លួន​មាន​ទ្វារមាស​២​នៅ​អាយុ​១៧​ឆ្នាំ​។ ពេលនោះ​ផងដែរ គ្រូពេទ្យ​បាន​ប្រាប់ថា នាង​មាន​ស្បូន​ពីរ  មាត់ស្បូន​ពីរ​។​

​លក្ខខណ្ឌ​ដ៏​កម្រ​របស់ Nicci បានធ្វើ​ឲ្យ​នាង​មាន​បញ្ហា​ច្រើនជាង​ស្ត្រី​ផ្សេងៗ​ទៀត ទាក់ទង​នឹង​អ​សមតុល្យ​អរ​ម៉ូ​ន រួមទាំង​រដូវ​មិន​ទៀងទាត់​ជាដើម​។ នាង​លើកឡើង​៖ «​ករណីនេះ បាន​ប៉ះពាល់​ដល់​ជីវិត​ខ្ញុំ​យ៉ាងខ្លាំង ក្នុងនោះ​មាន​ទំនាក់ទំនង​ជាមួយ​មិត្តភាព ជាពិសេស​មិត្ត​ប្រុស​»​។​

​ទោះបីជា​យ៉ាងណាក៏ដោយ Nicci មាន​ស្វាមី​ដ៏​ល្អ​ម្នាក់ គឺ​លោក Andy ដោយ​អ្នក​ទាំង​ពីរបាន​ស្គាល់គ្នា​កាលពី​១៩​ឆ្នាំមុន ពេល​រៀន​នៅ​វិទ្យាល័យ​។ ដោយ​មួយជីវិត​របស់ Nicci មិនអាច​បង្កើតកូន​បាន គូ​ស្វាមី​ស្មោះស្ម័គ្រ​ទាំងពីរ រំពឹង​រកបាន​កូនចិញ្ចឹម​នា​ថ្ងៃ​អនាគត​។​

​នៅពេល​វះកាត់ ក្រុមគ្រូពេទ្យ​បានរៀបចំ​ឡើងវិញ ដើម្បី​មាន​ទ្វារមាស​បើក​តែមួយ​ប៉ុណ្ណោះ​។ របាយការណ៍​នានា បាន​លើកឡើងថា ក្នុងចំណោម​ស្ត្រី​៣០០០​នាក់ អាច​មានតែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ប្រឈម​ជួប​លក្ខខណ្ឌ​ដ៏​កម្រ​បែបនេះ​៕

Tag:
 Nicci
  ផ្លូវភេទ
© រក្សាសិទ្ធិដោយ thmeythmey.com