ជាតិ
សង្គមជាតិ
«​ដួងតារា​សង្ក្រាន្ត​ពោធិ៍​សែន​ជ័យ​» នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះហើយ​
07, Apr 2017 , 12:20 pm        
រូបភាព
 
​ភ្នំពេញ​៖  នៅ​ថ្ងៃទី​៧-៩ មេសា​នេះ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ  បាន​សហការ​ជាមួយ​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី​រៀបរាប់​ចំ «​ដួងតារា​សង្ក្រាន្ត​ពោធិ៍​សែន​ជ័យ​»​។ «​ដួងតារា​សង្ក្រាន្ត​ពោធិ៍​សែន​ជ័យ​»​នេះ រៀបចំ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រយៈពេល ៣​ថ្ងៃ​។


​ព្រឹត្តិការណ៍ «​ដួងតារា​សង្ក្រាន្ត​ពោធិ៍​សែន​ជ័យ​» នឹង​រៀបចំ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧-៩ មេសា​នេះ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។ «​ដួងតារា​សង្ក្រាន្ត​ពោធិ៍​សែន​ជ័យ​» រៀបចំ​ដោយ​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ  បាន​សហការ​ជាមួយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។​
 
«​ដួងតារា​សង្ក្រាន្ត​ពោធិ៍​សែន​ជ័យ​» គឺ​ព្រឹត្តិការណ៍​ដែល​រៀបចំឡើង ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ និង​ឲ្យ​ពលរដ្ឋ​បាន​ជួបជុំ​កម្សាន្ត​សប្បាយ​។ ព្រឹត្តិការណ៍​នេះ មាន​ពិធី​សាសនា ការលេង​ល្បែង​ប្រជាប្រិយ   ការតាំង​ពិ​ព័រ​ណ៌ និង​ការប្រគំ​តន្ត្រី​ជាដើម​។ ជាពិសេស ព្រឹត្តិការណ៍​នេះ មានការ​តាំងពិព័រណ៍​ផលិតផល​របស់​សង្កាត់​នីមួយៗ នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផងដែរ​។ 
 
​ព្រឹត្តិការណ៍​នេះ នឹងមាន​ការប្រគំ​តន្ត្រី ដោយមាន​ការចូលរួម​ពី​តារា​ល្បីៗ និង​តារា​កំ​ប្លែក​ជាច្រើនរូប​។ ម្យ៉ាងទៀត ព្រឹត្តិការណ៍​នេះ មានការ​ប្រឡង​សម្រស់​បុរស នារី វ័យ​ចំណាស់ ប្រចាំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បង្កើន​ភាពសប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ខណ្ឌ​នេះ​។ ជាមួយគ្នានេះ ការប្រឡង​ចម្រៀង និង​បវរកញ្ញា​កម្មករ​។​
 
​គួរ​បញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​២​ហើយ ដែល​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​។  ដោយ​កាលពី​ឆ្នាំមុន បានរៀបចំ​នៅ​វត្ត​តិ​ក្ខ​ប​ញ្ញោ ក្នុង​សង្កាត់​សំរោងក្រោម ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ​៕
 
 
 

Tag:
 សង្ក្រាន្ត​ឆ្នាំ​ថ្មី​
  សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com