អត្ថបទពាណិជ្ជកម្ម
ពិតជា​អស្ចារ្យ​មែន ANCHOR BEACH CARNIVAL 2017
11, Apr 2017 , 10:00 am        
រូបភាព
​នា​រាត្រី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៧ ដែលជា​រាត្រី​ដំបូង​នៃ​ការប្រគំ​តន្ត្រី ANCHOR BEACH CARNIVAL 2017 ហើយ​មាន​មនុស្ស​ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី និង​ជាវ​ស្រា​បៀរ Anchor យ៉ាងច្រើន​ដើម្បី​ទទួលយក​ភាពសប្បាយ​រីករាយ​យ៉ាងពិត​ប្រាកដ​ជាមួយ​រស​ជាតិ​ដ៏​ស្រទន់​។

​មិនតែប៉ុណ្ណោះ​ក៏មាន​ការផ្តល់ជូន​នូវ​រង្វាន់​ជាច្រើន​ដោយ​គ្រាន់តែ​លោកអ្នក​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ៦​ដប លោកអ្នក​នឹង​ទទួល​សន្លឹកឆ្នោត​១​សន្លឹក​ដើម្បី​លេង​ហ្គេម​បង្វិល​កង​ដើម្បី​ឈ្នះ រង្វាន់​ដូចជា មួក​នារី មួក​បុរស អាវយឺត វ៉ែនតា កន្សែង ស្បែកជើង​។ ហើយ​កៅអី​និង​តុ​ដែល​ក្រុមការងារ​ស្រា​បៀរ Anchor បានរៀបចំ​នៅលើ​ឆ្នេរ​ខ្សាច់​ដ៏​អស្ចារ្យ​ដែល​មិន​ធ្លាប់មាន​ពីមុន​គឺ​ពេញ​ទាំងអស់​រក​កន្លែង​អង្គុយ​មិន​ចង់បាន​។​



​ទន្ទឹម​និង​នោះដែរ​រ​វត្តមាន​របស់ លោក ណុប បា​យ៉ា​រិ​ទ្ធ​, លោក ដួង វិ​រៈ​សិទ្ធ​, កញ្ញា ទេព បូ​ព្រឹក្ស​, លោក ឃី សុ​ឃុន និង កញ្ញា ឈី​ន រតនៈ  បាន​យក​បទ​ចម្រៀង​ថ្មីៗ​របស់ខ្លួន​ដែល​ភាគច្រើន​ជា​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ លើក​យកមក​បកស្រាយ​ជូន​បងប្អូន​ដែល​មក​ទស្សនា​ផ្ទាល់​នៅ​ទីលាន​កោះ​ពេជ្រ ខេត្តកំពង់ចាម រួមជាមួយ​DJ​ដ៏​ស្រស់ស្អាត​ហើយ​មាន​ភាព​ប៉ិនប្រសប​ក្នុងការ Mix Music ចាក់​ភ្លេង​កំដរ​ដល់​ចប់​កម្មវិធី ដើម្បី​ធ្វើ​ឲ្យ​បងប្អូន​សប្បាយរីករាយ និង​ទទួលបាន​បទពិសោធន៍​ថ្មី​បំផុត​ជាមួយ​កម្មវិធី ANCHOR BEACH CARNIVAL 2017​។​



​ដោយឡែក​នៅ​រាត្រី​ថ្ងៃស្អែក​ទី​២ ខែមេសា និង​មាន​តារាចម្រៀង​ល្បីៗ​នៅ​កម្ពុជា​លោក ឆាយ វិ​រៈ​យុទ្ធ អ្នកនា ពេជ្រ សោភា​, លោក ឆន​សុវណ្ណ​រាជ​, លោក ហ្សូ​ណូ​, កញ្ញា វី ឌី​ណែ​ត ហើយ​កាន់តែ​អស្ចារ្យ​នោះ លោកអ្នក​នឹង​បាន​ជួប​ជាមួយនឹង​កញ្ញា koy Ratchawin Wongviriya  ដែលជា​តារាចម្រៀង​ដ៏​ល្បី​មកពី​ព្រះរាជាណាចក្រ​ថៃ​៕











( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com