ព័ត៍មានសុខភាព
សំបកចេក អាចជួយ​អ្នក​បញ្ចុះ​សម្ពាធ​ឈាម​បាន​
02, Sep 2017 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​លើស​សម្ពាធ​ឈាម ជា​ជំងឺ​ដែល​មនុស្ស​ភាគច្រើន​ប្រឈមមុខ​ក្នុងពេល​បច្ចុប្បន្ននេះ​។ មិន​ថា​ក្មេង ឬ​ចាស់​ទេ សុទ្ធតែ​អាច​កើតមាន​ជំងឺ​នេះ​ទាំងអស់​។ ដូចនេះ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ដែល​ងាយ​មួយ​ក្នុងការ​ទប់​សម្ពាធ​ឈាម​របស់​អ្នក​មិន​ឲ្យ​កើនឡើង​។ តើ​មាន​វិធី​អ្វី​ខ្លះទៅ​?



​ដំបូង អ្នក​អាច​យក​សំបកចេក​ចំនួន​៣​ទៅ​ដាំ​ជាមួយ​ទឹក រួច​យកមក​ត្រាំ​ជើង​។ សីតុណ្ហភាព​នៃ​ទឹក​នោះ​មិនគួរ​ក្តៅ​ពេក​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ជើង​អ្នក​រលាក់​បាន​។ អ្នក​អាច​ត្រាំ​ចំនួន​ពី​២០ ទៅ​៣០​នាទី ដោយ​ត្រាំ​ចំនួន​៣​ថ្ងៃ​។ ក្រោយ​ពេលដែល​អ្នក​ត្រាំ​រួច សម្ពាធ​ឈាម​របស់​អ្នកនឹង​ចុះមក​ដូច​ធម្មតា​វិញ​។ បញ្ជាក់ នៅពេលដែល​ទឹក​ត្រជាក់ អ្នក​អាច​បន្ថែម​ទឹក​ឲ្យ​ក្តៅ​អ៊ុនៗ មិនគួរ​ត្រាំ​ទាំង​ត្រជាក់​ខ្លាំង​នោះទេ ព្រោះ​វា​អាច​គ្មាន​ប្រសិទ្ធភាព​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com