ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល នឹង​ស្នើ​អាមេរិក​សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ ដែលជាប់ពន្ធនាគារហើយ អាច​បន្ត​រស់នៅ​អាមេរិក​
27, Apr 2017 , 10:35 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់ពន្ធនាគារ​នៅ​អាមេរិក មក​កម្ពុជា គឺ​មិន​ត្រូវបាន​លុបចោល​នោះទេ​។ ប៉ុន្តែ​សម្ដេច ហ៊ុន សែន នឹង​ស្នើ​អាមេរិក​សុំ​ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​នេះ ដើម្បី​ជួយ​សម្រួល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​បទល្មើស​ខុសឆ្គង​ទាំងនោះ អាច​បន្ត​រស់នៅ​ជាមួយ​គ្រួសារ​របស់​ពួកគេ​នៅ​អាមេរិក តាមរយៈ​គោលការណ៍​សិទ្ធិមនុស្ស និង​មនុស្សធម៌​។​

 
​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ធនធានមនុស្ស នៅ​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖

 
​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជូន និង​ទទួលយក​ពលរដ្ឋ​ខ្មែរ តាំងពី​ឆ្នាំ​២០០២​មកម្ល៉េះ​។ បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស គិត​ចាប់តាំងពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១៦​កន្លងទៅ អាមេរិក​បាន​បញ្ជូន​ព​ល​រដ្ឋ​កម្ពុជា​ចំនួន  ៥៤៩​នាក់មក​កម្ពុជា​វិញ ផ្អែកលើ​គោលការណ៍​ស្ម័គ្រចិត្ត​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ កម្ពុជា ត្រៀម​ទទួលយក​ពលរដ្ឋ​ខ្មែរ​ចំនួន​៣៦​នាក់​វិញ ស្រប​ពេលដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កំណត់​គោលនយោបាយ​រឹតបន្តឹង​ជនបរទេស​ដែល​រស់នៅ​អាមេរិក​៕
 

Tag:
 ​ហ៊ុន សែន​
 ​ខ្មែរ​
 ​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com