ជាតិ
STEM៖ អវកាសយានិក​ម៉ាឡេស៊ី ចែករំលែក​បទពិសោធ​ន៍​ដល់​យុវជន​ខ្មែរ​
29, Apr 2017 , 2:38 pm        
រូបភាព
លោក Sheikh Muszaphar Shukor អាយុ​៤៤​ឆ្នាំ ​អវកាសយានិក​ម៉ាឡេស៊ី
លោក Sheikh Muszaphar Shukor អាយុ​៤៤​ឆ្នាំ ​អវកាសយានិក​ម៉ាឡេស៊ី
ដោយ:
មហា​ស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​លើក​ទី​១៣ ( 13th Annual Cambodia STEM Festival) ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ [​ថ្ងៃទី​២៩-៣០ ខែមេសា​] នៅ​មជ្ឈមណ្ឌល​កោះ​ពេ​ជ្យ រាជធានី​ភ្នំពេញ​។ មហោស្រព​នេះ ធ្វើឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​យុវជន​កម្ពុជា​ដែល​ស្រឡាញ់​អាជីព​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​។ នា​រសៀល​នេះ​ផងដែរ បណ្ឌិត Sheikh Muszaphar Shukor បាន​ចូលរួម​ចែករំលែក​បទពិសោធន៍​របស់ខ្លួន ដល់​យុវជន​កម្ពុជា​។​




លោក Sheikh Muszaphar Shukor អាយុ​៤៤​ឆ្នាំ គឺ​អវកាសយានិក​ទីមួយ​របស់​ម៉ាឡេស៊ី ដែល​បាន​ទៅកាន់​ឋាន​អវកាស​រយៈពេល​១១​ថ្ងៃ​កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០០៧ ។ សារសំខាន់​របស់លោក គឺ​លើកទឹកចិត្ត​យុវជន​ខ្មែរ​ឲ្យ​រក្សា​ក្តី​ស្រ​ម៉ៃ​របស់ខ្លួន​លើ​ការងារ​វិទ្យាសាស្ត្រ ហើយ​ការព្យាយាម​នឹងធ្វើ​ឲ្យ​ពួកគេ​បាន​ជោគជ័យ​នាពេល​អនាគត​។​

​មហា​ស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​លើក​ទី​១៣​នេះ មាន​សិស្សានុសិស្ស មកពី​សាលា​ផ្សេងៗ​គ្នា និង​សិស្ស​មកពី​សាលា​ប្រទេស​ផ្សេងទៀត​បាន​ចូលរួម និង​បង្ហាញ​ពិសោធន៍​ដែល​ពួក​គែ​ទើបតែ​រកឃើញ​ថ្មីៗ ស្រាវជ្រាវ​ក្នុង​មុខវិជ្ជា STEM៕











Tag:
 STEM
  អវកាសយានិក
© រក្សាសិទ្ធិដោយ thmeythmey.com