ជាតិ
លោក ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិក នៅ​ថ្ងៃទី​៤ ឧសភា​
03, May 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​ប្រតិភូ​ចូលរួម​«​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៤ ឧសភា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។​



​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​សរសេរ​ដូច្នេះ​ថា ៖«​មាន​ក្តី​រំពឹងថា កិច្ចប្រជុំ​នេះ​នឹង​បញ្ជាក់​ឡើងវិញ​នូវ​បំណង​រួម និង​រឹងមាំ​របស់​ភាគី​ទាំងពីរ​ក្នុងការ​ពង្រឹង និង​ធ្វើ​ឲ្យ​ស៊ីជម្រៅ​ទំនាក់ទំនង​ដៃគូ​សន្ទនា​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​អាស៊ាន​តំឡើង​មកជា​ដៃគូ​យុទ្ធសាស្ត្រ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥»​។​

​នេះ​ជា​កិច្ច​លើក​ទី​១ រវាង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក ចាប់តាំងពី​រដ្ឋបាល​ថ្មី​របស់លោក ដូ​ណា​ល់ ត្រាំ ចូលកាន់​អំណាច​កាលពី​ខែមករា ឆ្នាំ​២០១៧​កន្លងមក​។ គួរ​កត់សម្គាល់ថា អាមេរិក គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​៤ របស់​អាស៊ាន​។​

​ក្រៅពី​ចូលរួម​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ប្រាក់ សុខុន ក៏មាន​ជំនួប​ទ្វេរ​ភាគី​ជាមួយ​លោក ច​ន អេ​ហ្វ​ខេ​លី រដ្ឋមន្ត្រី​សន្តិសុខ​អាមេរិក​ផងដែរ​៕


Tag:
 ប្រាក់ សុខុន​
 ​ អាមេរិក​
 ​ អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com