ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
រុស្ស៊ី បង្អួតអាវុធទំនើប៤មុខ អបអរខួបជ័យជម្នះសង្គ្រាមលោកលើកទី២
08, May 2017 ,
8:19 pm
រូបភាព
×
ដោយ:
តន ចាន់រិទ្ធារ៉ា
រុស្ស៊ី នឹងប្រារព្ធខួបលើកទី៧២ ថ្ងៃជ័យជម្នះលើទាហានណាស៊ីអាល្លឺម៉ង់អំឡុងសង្គ្រាមលោកលើកទី២ ។ ដូចរាល់ឆ្នាំ ការធ្វើព្យុហយាត្រាយោធាអបអរ នឹងរៀបចំឡើងនៅថ្ងៃទី៩ ខែឧសភា នៅទីលានក្រហមក្នុងទីក្រុងមូស្គូ ដោយមានការបង្អួតសព្វាវុធទំនើបៗជាច្រើន។ សម្រាប់ឆ្នាំនេះ សព្វាវុធទំនើបៗចំនួន៤ នឹងបង្ហាញវត្តមានក្នុងព្យុហយាត្រាកងទ័ពនៅទីលានក្រហម និងទីក្រុងមួយចំនួនទៀត ដែលរៀបចំស្រដៀងគ្នានេះ។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញបញ្ជីសព្វាវុធទំនើបចំនួន៤ ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី៩ ខែឧសភាស្អែកនេះ ដើម្បីអបអរខួបទី ៧២ឆ្នាំ ថ្ងៃជ័យជម្នះលើកងទ័ពណាស៊ី។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Sputnik ។
១. ប្រព័ន្ធការពារអាកាសប្រើសម្រាប់តែតំបន់អាក់ទិក
ប្រព័ន្ធការពារអាកាសចំនួន ២ប្រភេទ ដែលត្រូវបានផលិតឡើងជាពិសេសសម្រាប់តែការប្រើប្រាស់នៅតំបន់អាក់ទិក នឹងបង្ហាញវត្តមាននៅទីលានក្រហម។ នោះ គឺប្រព័ន្ធការពារអាកាស Pantsir-SA និងប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លី Tor-M2DT ។ ប្រព័ន្ធការពារទាំង២នេះ ត្រូវបានបំពាក់លើរថយន្ត DT-30 Vityaz ហើយក៏ត្រូវបានពង្រីកសមត្ថភាពការពារល្អផងដែរ។
២. យន្តហោះចម្បាំង Su-30SMs
ជាទម្លាប់ នៅបញ្ចប់នៃកម្មវិធីព្យុហយាត្រាកងទ័ព គេតែងសង្កេតឃើញការសម្ដែងរបស់យន្តហោះមកពីកងទ័ពអាកាសរុស្ស៊ី។ បន្ថែមពីលើវត្តមានការសម្ដែងរបស់យន្តហោះប្រយុទ្ធ MiG-29 យន្តហោះចម្បាំងស៊េរីថ្មី Su-30SM ក៏នឹងបង្អួតរាងផងដែរ។ យន្តហោះ Su-30SM បានបញ្ចេញសមត្ថភាពរបស់ខ្លួននៅជម្លោះស៊ីរី ដោយបានហោះអមយន្តហោះទម្លាក់គ្រាប់បែក និងហោះការពារយន្តហោះចម្បាំងដែលកំពុងប្រតិបត្តិការនៅទីនោះ។
៣. ខែលការពារតំបន់បាល់ទិក
ប្រព័ន្ធការពារឆ្នេរ The Bal and Bastion នឹងបង្ហាញវត្តមានលើកដំបូងនៅឯទីក្រុងជាប់សមុទ្របាល់ទិក Kaliningrad នៅថ្ងៃទី៩ ខែឧសភាខាងមុខ។ ប្រព័ន្ធការពារមីស៊ីលដ៏មានឥទ្ធិពលនេះ ចូលបម្រើការក្នុងជួរកងទ័ពរុស្ស៊ីប្រចាំតំបន់បាល់ទិកទើបបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ដោយប្រើមីស៊ីលទំនើបធុន Kh-35 និង Onix ប្រព័ន្ធមីស៊ីលនេះ អាចបាញ់គោលដៅនាវាដែលមានចម្ងាយដល់៥០០គីឡូម៉ែត្រឯណោះ។
៤. រថក្រោះធុន T-72B3M ស៊េរីថ្មី
រថក្រោះធុន T-72B3M ឬអាចហៅម្យ៉ាងទៀតថា T-72B4 គឺជារថក្រោះប្រភេទចុងក្រោយនៃប្រភេទ T-72B3 ដែលកែកុនចេញពីរថក្រោះស៊េរីចាស់ធុន T-72 ដែលប្រើរាប់សិបឆ្នាំមកហើយ។ រថក្រោះធុនថ្មីនេះ ដើរដោយម៉ាស៊ីនមានកម្លាំងដល់ទៅ១១៣០សេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
រុស្ស៊ី
សង្គ្រាមលោកលើកទី២
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
6 ថ្ងៃ
«ប្រទានកម្ម»មានន័យដូចម្តេច?
13 ម៉ោង
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
2 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
3 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម