កីឡាជាតិ
ជាតិ
ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ប៉ះ ក្រុម​សិង្ហ​បុរី​ក្នុង​ពានរង្វាន់ AFF U15 នៅ​ល្ងាច​នេះ​
09, May 2017 , 10:37 am        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា​(U15)​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​ក្នុង​វគ្គ​សន្សំ​ពូ​ល B នៃ​ពានរង្វាន់ AFF U15 Girl Championship 2017 នៅ​កីឡដ្ឋាន KM១៦ ក្នុងប្រទេស​ឡាវ នា​ល្ងាច​នេះ​។​



​នា​វេលា​ម៉ោង​៦:៣០​នាទី​ថ្ងៃទី​៩ ខែឧសភា នេះ ក្រុម​ជម្រើសជាតិ​នារី​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ជម្រើសជាតិ​នារី​អាយុ​ក្រោម​១៥​ឆ្នាំ​សិង្ហ​បុរី នៅលើ​ទឹកដី​នៃ​កីឡដ្ឋាន KM១៦ ក្នុងប្រទេស​ឡាវ​។ នេះ​ជា​ជំនួប​បើកឆាក​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B នៃ​ពានរង្វាន AFF U15 Girl Championship 2017 របស់​ក្រុម U15 កម្ពុជា មុន​ជួប​ជា​បន្តបន្ទាប់​ជាមួយ​ហ្វីលីពីន នៅ​ថ្ងៃទី​១១ ខែឧសភា និង​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​១៣ ខែឧសភា ដែលជា​ជំនួប​ចុងក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B​។





​ជាមួយគ្នានេះ ក្រុម​ជម្រើសជាតិ​នារី​អាយុ​ក្រោម​១៥​ឆ្នាំ​ហ្វីលីពីន ត្រូវ​តទល់​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឥណ្ឌូនេស៊ី នា​វេលា​ម៉ោង​៤​រសៀល​នេះ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B នៃ​ពានរង្វាន់ AFF U15 Girl Championship 2017 នៅ​កីឡដ្ឋាន KM១៦ នេះ​ផងដែរ​។ គួរ​បញ្ជាក់ថា ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A កាលពី​ម្សិលមិញ ក្រុម​មី​យ៉ាន់​ម៉ា​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ឡាវ​ក្នុង​លទ្ធផល ២-១ ខណៈ​ក្រុម​ថៃ បាន​យកឈ្នះ​ក្រុម​វៀតណាម​ក្នុង​លទ្ធផល ១-០៕   




Tag:
 ​បាល់ទាត់​
  U15 កម្ពុជា​
  AFF U15 Girl
© រក្សាសិទ្ធិដោយ thmeythmey.com