កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ អ្នកក្រុង​ម៉ា​ឌ្រី​ត​ជួបគ្នា ដោយ​ម្ចាស់ផ្ទះ Real មានប្រៀប ៣-០ លើ​ភ្ញៀវ Atletico
10, May 2017 , 8:39 pm        
រូបភាព
Real Madrid នឹងធ្វើ​ដំណើរ​ទៅ​ជួប Atletico Madrid ក្នុង​កីឡដ្ឋាន Vicente Calderon នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​ពីរ​នៃ​ពានរង្វាន់ UEFA Champions League នា​វេលា​ម៉ោង​១ និង​៤៥​នាទី រាត្រី​នេះ​។​



​កាលពី​ជើង​ទី​១​ក្រុម​ស្តេច​សបាន​យកឈ្នះ​ក្រុម Atletico Madrid ដែល​ស្ថិតក្នុង​ទីក្រុង Madrid ដូចគ្នា​ក្នុង​លទ្ធផល ៣-០ នា​កីឡដ្ឋាន Santiago Bernabeu ដែល​គ្រាប់​បាល់​បញ្ចូល​ទី​ទាំង​៣​គ្រាប់​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo​។​

​បើតាម​ស្ថិតិ​ប្រកួត​រវាង​ក្រុម​ទាំងពីរ​កន្លងមក Real Madrid ធ្លាប់​ឈ្នះ​ច្រើនដង​ជាង ខណៈ​ការជួបគ្នា​២​លើកចុងក្រោយ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​កំពូល​អឺរ៉ុប UEFA Champions League នេះ Atletico Madrid ចាញ់​ទាំង​ពីរដង​។​

​រីឯ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មួយគូ​ទៀត កាលពី​យប់​ថ្ងៃ​អង្គារ ក្រុម​មកពី​អ៊ីតាលី Juventus បាន​ឡើងទៅ​ចាំ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន Champions League នេះ​មុន​ហើយ ក្រោយ​យកឈ្នះ​ក្រុម​មកពី​បារាំង AS Monaco ក្នុង​លទ្ធផល ២-១ សរុប​ទាំងពី​ជើង ៤-១​។​

​តើ Real Madrid និង Atletico Madrid មួយណា​ដែល​អាច​ឡើងទៅ​ជួប​ក្រុម​ខ្លាំង Juventus នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ប្រព្រឹត្តិ​ទៅនា​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​កីឡដ្ឋាន Millennium Stadium ក្រុង Cardiff ប្រទេស​វេ​លស៍​នោះ​? សូម​ទស្សនា​នៅ​យប់​នេះ​ទាំងអស់គ្នា​៕



Tag:
 ​បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com