កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Real ឡើងទៅ​ដណ្តើមពាន​ជាមួយ Juventus ទោះ​ចាញ់ Atletico ២-១ កាលពី​យប់មិញ​
11, May 2017 , 10:30 am        
រូបភាព
 
​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid ឡើងទៅ​ជួប Juventus វគ្គ​ផ្តាច់ព្រ័ត្រ​ពាន UEFA Champions League នា​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​កីឡដ្ឋាន Millennium Stadium ក្រុង​Cardiff ប្រទេស​វេ​លស៍ បើទោះជា​ចាញ់ Atletico Madrid ២-១ ក៏ដោយ​។​


​ក្រុម​ម្ចាស់ផ្ទះ​ដែល​ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក Simeone យកឈ្នះ Real Madrid ២-១ ក្នុងជំនួប​ជើង​ទី​២ នៃ​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ Champions League នា​កីឡដ្ឋាន Vicente Calderon នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​។​
 
២​គ្រាប់​របស់ Atletico Madrid ធ្វើបាន​ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់​កីឡាករ Saul Niguez នៅ​នាទី​១២ និង​គ្រាប់​ទី​២ Antoine Griezmann ទាត់​បញ្ចូល​ទី​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​១៦​។ ចំណែក​១​គ្រាប់​របស់ Real សម្រេច​ទី​បាន​ដោយ​កីឡាករ​អេ​ស្ប៉ា​ញ Isco Alcaron នាទី​៤២​។​
 
​តែ​ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អធិរាជ​ស​ទេ​ដែល​អាច​ឈានទៅ​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​ដែល​ត្រូវ​ជួប Juventus នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន UEFA Champions League​។ កាលពី​ជើង​ទី​១ ក្រុម​លោក Zidane យកឈ្នះ​ក្រុម At Madrid ដែល​ស្ថិតក្នុង​ទីក្រុង Madrid ដូចគ្នា​ក្នុង​លទ្ធផល ៣-០ ដែល​ស៊ុត​បញ្ចូល​ទី​ទាំង​៣​គ្រាប់​ដោយ Cristiano Ronaldo នា​កីឡដ្ឋាន Santiago Bernabeu ហើយ​សរុប​គ្រាប់​បាល់​ទាំងពីរ​ជើង Real ឈ្នះ Atletico ៤-២ ៕













Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com