ជាតិ
MINUSCA រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​មួក​ខៀវ​នៅ​ក្រុង Bangui
12, May 2017 , 9:59 pm        
រូបភាព
លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកជាប្រធានបេសកកម្មរក្សាសន្តិភាព
លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកជាប្រធានបេសកកម្មរក្សាសន្តិភាព
ដោយ: រួបរួម
​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល (MINUSCA) បានប្រកាស​ឲ្យ​ដឹងថា ពិធី​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​មួក​ខៀវ​៥​នាក់​ដែល​ទទួលមរណភាព​ដោយ​ការ​វាយឆ្មក់​របស់​ក្រុម​ឧទ្ទាម Anti-Balaka នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ខែឧសភា នៅ​ទីក្រុង Bangui​។



MINUSCA បាន​សម្តែង​ការសោកស្តាយ បន្ទាប់ពី​បាន​រកឃើញ​សាកសព​ទ័ព​មួក​ខៀវ​ម៉ា​រ៉ុ​ក ដែល​បាន​បាត់​ខ្លួន ក្រោយ​ការវាយប្រហារ​កាលពី​ថ្ងៃ​ទី​៨ ខែឧសភា នៅ​ភូមិ ភូមិ Rafai តំបន់ Mbomou​។ ចំនួន​នាក់​ស្លាប់​បាន​ឡើងដល់​៥​នាក់ ដោយ​កងទ័ព​មួក​ខៀវ​កម្ពុជា លោក អ៊ឹម សំ បានទទួល​មរណភាព​នៅ​កន្លែងកើតហេតុ មុននឹង​ការរកឃើញ​ជា​បន្តបន្ទាប់​សាកសព​ទាហាន​ខ្មែរ​៤​រូប​ទៀត គឺ​លោក ស៊ាន នរិន្ទ លោក មុំ តុលា និង​លោក ម៉ៅ អេង​។​

​បច្ចុប្បន្ន​ទាហាន​១០​នាក់​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​របស់ MINUSCA ដែល​ក្នុងនោះ​មាន​ម៉ា​រ៉ុ​ក​៩​នាក់ និង​ខ្មែរ​១​នាក់ គឺ​លោក ធុច ធី​ម ។​

​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​វីរបុរស​សន្តិភាព​ទាំង​៥​រូប នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក Jean-Pierre Lacroix អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជា​ប្រធាន​បេសកកម្ម​រក្សា​សន្តិភាព​របស់​ស្ថាប័ន​កំពូល​មួយ​នេះ​។​

​លោក Parfait Onanga-Anyanga តំណាង​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ និង​ជា​ប្រធាន MINUSCA បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​ជនរងគ្រោះ រួមទាំង​រដ្ឋាភិបាលរ​បស់​កម្ពុជា និង​ម៉ា​រ៉ុ​ក​៕


Tag:
 MINUSCA
  កងទ័ព​មួក​ខៀវ​
© រក្សាសិទ្ធិដោយ thmeythmey.com