កីឡាអន្តរជាតិ
អន្តរជាតិ
ប្រាក់​ឈ្នួល​១៦​ម៉ឺន​ដុល្លារ​ក្នុង​១​ស​ប្តា​ហិ៍ Defoe លា Sunderland ទៅ​ចូលរួម​ជាមួយ Bournemouth
24, May 2017 , 7:19 pm        
រូបភាព
Jermain Defoe បានសម្រេច​ចាកចេញ​ពី​ឆ្មា​ខ្មៅ Sunderland ដើម្បី​ទៅ​ចូលរួម​ជាមួយ Bournemouth ដោយ​គ្មាន​តម្លៃ​ផ្ទេរ តែ​ទទួលបាន​ប្រាក់​ឈ្នួល​ប្រចាំ​ស​ប្តា​ហិ៍​សរុប​១៣​ម៉ឺន​ផោន ប្រមាណ​ជាង​១៦​ម៉ឺន​ដុល្លារ​អាមេរិក​។​



​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូបនេះ នឹង​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ពោលគឺ​រហូតដល់​រូបគេ​មាន​អាយុ​៣៧​ឆ្នាំ​ជាមួយ Bournemouth បន្ទាប់ពី​ក្រុម​ចាស់ Sunderland បាន​ធ្លាក់​ទៅលេង​នៅ​ក្របខណ្ឌ​ទី​២ Championship នៅ​រដូវ​កាល​ក្រោយ​។​

Defoe បាន​ទៅ​ចូលរួម​ជាមួយ​ឆ្មា​ខ្មៅ​កាលពី​ខែមករា ឆ្នាំ​២០១៥ និង​ស៊ុត​បញ្ចូល​ទី​បាន​១៥​គ្រាប់​ក្នុង​លី​ក​ក្នុង​រដូវ​កាល​នេះ​ផងដែរ ក្រោម​ការដឹកនាំ​របស់​លោក David Moyes​។​
​កាលពី​រដូវ​កាល ២០០០-២០០១ អតីត​សមាជិក​ក្រុម Tottenham Hotspur និង Portsmouth រូបនេះ​ក៏​ធ្លាប់​ត្រូវបាន Bournemouth ខ្ចី​ជើង​ពី  West Ham​ផងដែរ​ដោយ​អាច​ស៊ុត​ចូល​បាន​១០​ប្រកួត​ជាប់​គ្នា​។​


 Jermain Defoe កាលពី Bournemouth ខ្ចីជើងពី West Ham ក្នុងរដុវកាល ២០០០-២០០១

​បើតាម The Sun ក្រៅពី Jermain Defoe អ្នកចាត់ការ​វ័យក្មេង​ជាងគេ​នៅ​ក្របខណ្ឌ Premier League លោក Eddie Howe ក៏​ចង់បាន​ខ្សែការពារ​វ័យ​៣៦​ឆ្នាំ John Terry ដែល​ផុត​កិច្ចសន្យា​ជាមួយ Chelsea  ដើម្បី​មក​រួម​ក្រុម​នៅ​រដូវ​កាល​ក្រោយ​ផងដែរ​ជាមួយនឹង​ប្រាក់​ប្រចាំ​ស​ប្តា​ហិ៍​១០​ម៉ឺន​ផោន ជិត​១៣​ម៉ឺន​ដុល្លារ​អាមេរិក​៕


Tag:
 បាល់ទាត់​
  Jermain Defoe
  Sunderland
  Bournemouth
© រក្សាសិទ្ធិដោយ thmeythmey.com