ពីនេះ ពីនោះ
នៅ​ជម្ពូទ្វីប អ្នកបើក​បរមាន​អារម្មណ៍​ក្រហល់ក្រហាយ​
29, May 2017 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកបើកបរ​ជាច្រើន​នៅ​ជម្ពូទ្វីប មិនសូវ​គោរព​ច្បាប់​ចរាចរណ៍​ទេ​។ អ្នកស្រុក​នេះ ពេល​នៅលើ​ទ្រូងផ្លូវ តែងតែ​បង្ហាញ​អាកប្ប​កិរិយា​ដ៏​សកម្ម និង​រស់​រវើក​តែ​ក្នុង​ទិដ្ឋភាព​អវិជ្ជមាន ហើយ​ពួកគេ​គិតតែ​ពី​ខ្លួនឯង​។



​អ្នកស្រុក​នេះ នៅពេល​បើកបរ មិន​ចង់​ឲ្យ​អ្នកណា​នៅ​បាំង​ផ្លូវ​របស់ខ្លួន​ទេ​។ ទាំង​អ្នកបើកបរ​រថយន្ត និង​ទាំង​អ្នកបើកបរ​ម៉ូតូ ពួកគេ​ចុច​ស៊ី​ផ្លេ​បង្ខំ​ឲ្យ​យានយន្ត​នៅខាងមុខ​ជៀស​ចេញពី​ផ្លូវ​ពួកគេ​។ នៅពេល​ខ្លះ បើទោះជា​ចរាចរណ៍​កកស្ទះ​ណែន​តាន់តាប់​យ៉ាងណាក៏ដោយ ពួកគេ​ត្រូវ​ចុច​ស៊ី​ផ្លេ​ដាក់គ្នា​។​

​នៅ​ស្រុក​នេះ ភាគច្រើន​គន្លង​សម្រាប់​រថយន្ត​មានតែ​២​គន្លង​ទេ​។ ប៉ុន្តែ​ជាទូទៅ គេ​ឃើញ​តែង​ឃើញ​រថយន្ត​បើកបរ​៣​ជួរ ឬ​៤​ជួរ​ក៏មាន​។ នៅ​ស្រុក​នេះ អ្នកបើកបរ ទាំង​រថយន្ត និង​ម៉ូតូ ពួកគេ​មិន​រង់ចាំ​តម្រង់​ជួរ​គ្នា​ទេ​។ មាន​ចន្លោះ​ត្រង់ណា​គេ​រុល​ត្បុល​ទៅ​ត្រង់នោះ ឲ្យ​តែ​បាន​ទៅមុខ​។ ហើយ​បើ​បាន​ឆ្លងទៅ​គន្លង​នៃ​ទិស​ចរាចរណ៍​បញ្ច្រាស​ទៀត រឹតតែ​ប្រសើរ​។​

​បើសិនជា​ពួកគេ​ត្រូវ​បត់​រថយន្ត​បក​ក្រោយ គេ​ត្រូវតែ​បត់​។ នៅ​ស្រុក​នេះ គេ​មិន​មើល​ស្លាក​សញ្ញា​ហាម​បត់​ក្រោយ​ទេ​។​

​អ្នកបើកបរ​ម៉ូតូ​នៅ​ស្រុក​នេះ បើកបរ​ជ្រែក​ជួរ​រថយន្ត​ក៏បាន​។ ពួកគេ​បើកបរ​តែ​លើ​គន្លង​រថយន្ត ហើយ​ទន្ទឹមគ្នា​នឹង​រថយន្ត​។​

​អ្នកបើកបរ​នៅ​ជម្ពូទ្វីប​នេះ ទាំង​អ្នកបើកបរ​រថយន្ត និង​ទាំង​អ្នកបញ្ជា​ម៉ូតូ ពួកគេ​កម្រ​ស្តាប់​ប៉ូលិស​ចរាចរណ៍​ណាស់​។​


© រក្សាសិទ្ធិដោយ thmeythmey.com