កីឡាអន្តរជាតិ
អន្តរជាតិ
Ballon d’Or៖ Ronaldo ប្រេ​ស៊ី​ល​សរសើរ Messi តែ​ពេញចិត្ត Ronaldo ព័រ​ទុយ​ហ្គា​ល់​
29, May 2017 , 9:19 pm        
រូបភាព
​អតីត​វីរបុរស​កីឡាបាល់ទាត់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Ronaldo កំពុង​ស្ទង់​មើល​កីឡាករ​ពីររូប​គឺ Cristiano Ronaldo និង Lionel Messi ថា តើ​ម្នា​ក់ណា​ដែល​ស័​ក្កិ​សម​នឹង​ទទួលបាន​ពាន Ballon d'Or ប្រចាំឆ្នាំ​២០១៧​នេះ​។​



Ronaldo Luís Nazário de Lima បានចាត់ទុក​អ្នក​ទាំងពីរ Messi និង Ronaldo ថា​សុទ្ធិ​តែ​ជា​ខ្សែប្រយុទ្ធ​អស្ចារ្យ​ជាងគេ​លើ​លោក​នាពេល​បច្ចុប្បន្ននេះ​។ តែ​ទោះបី​យ៉ាងណាក៏ដោយ អតីត​ខ្សែប្រយុទ្ធ Real Madrid វ័យ​៤០​ឆ្នាំ​រូបនេះ​មើលឃើញថា​ឱកាស​នៃ​ការ​ឈ្នះ​ពាន Ballon d'Or ឆ្នាំនេះ​មិនមែន​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​របស់​ក្រុម Barcelona នោះទេ តែ​ជា​ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ CR7 របស់ Real Madrid ដែលមាន​ភាគរយ​ច្រើន​នឹង​ឈ្នះ​ពាន​នេះ​។​



​បើតាម​ការចុះផ្សាយ​រប​ស់ Goal.com នៅ​ថ្ងៃទី​២៩ ខែឧសភា​នេះ Ronaldo Nazario បានជ្រើសរើស​យក Cristiano Ronaldo ដែលជា​អ្នកឈ្នះ​ពាន Ballon d'Or ប្រចាំឆ្នាំ​២០១៧​នេះ​។​
​ខ្សែប្រយុទ្ធ​វ័យ​២៩​ឆ្នាំ Messi  ដែល​គ្រោងពាន​នេះ​៥​ដង បាន​ជួយ​ឲ្យ​ក្រុម អ្នកមាន​បុណ្យ ឈ្នះ​ពាន Copa del Rey តែមួយ​ប៉ុណ្ណោះ និង​រក​គ្រាប់​បាល់​សរុប​៥៤​គ្រាប់​ក្នុង​រដូវ​កាល​នេះ​។​



​ចំណែក Cristiano Ronaldo ដែល​រំពឹងថា​នឹង​តាម​ស្មើ​កំណត់ត្រា​របស់ Messi ក្នុងការ​ឈ្នះ​ពាន Ballon d'Or ជា​លើក​ទី​៥​របស់ខ្លួន​នោះ បាន​ជួយ​ក្រុម​ស្តេច​ស​លើក​បាន La Liga របស់​អេ​ស្ប៉ា​ញ​នៅ​រដូវ​កាល​នេះ​រួចហើយ និង​នៅសល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champion League ជាមួយ​សេះបង្កង់ Juventus មួយ​ប្រកួត​ទៀត​។​



​ប្រសិនបើ​ខ្សែប្រយុទ្ធ​វ័យ​៣២​នេះ​អាចជួយ​ឲ្យ Real លើក​ពាន Champion League នៅ​រដូវ​កាល​នេះ​មួយទៀត​នោះ រូបគេ​អាច​នឹងមាន​ភាគរយ​ច្រើន​ដើម្បី​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​លើ​លោក Ballon d'Or ប្រចាំឆ្នាំ​២០១៧​នេះ​៕



Tag:
 ​បាល់ទាត់​
  Ballon d\'Or
  Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com