ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ប្រចាំថ្ងៃ ៤​យ៉ាង​ដែលមាន​គ្រោះថ្នាក់​ដូច​ការជក់បារី​អញ្ចឹង​
30, May 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​មិន​ជក់បារី​មែន ដូច្នេះ​អ្នក​ត្រូវតែ​គិតថា អ្នក​កំពុងតែ​ដឹកនាំ​ជីវិត​ឆ្ពោះទៅ​កាន់ការ​មាន​សុខភាព​ល្អ​។ ប៉ុន្តែ​ការជក់បារី​ប្រហែលជា​មិនជា​វិធីសាស្ត្រ​តែមួយគត់​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឡើយ​។ មានរឿង​ច្រើនណាស់​ដែល​អ្នកធ្វើ ហើយ​អាចមាន​ផលប៉ះពាល់​ដូចគ្នា​នឹង​ការជក់បារី​អញ្ចឹង​ដែរ​។​



​ការ​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ប្រូតេអ៊ីន​សត្វ​ច្រើន​
​ប្រូតេអ៊ីន​សត្វ​សម្បូរ​ទៅដោយ​អ័រម៉ូន IGF-1 ដែល​ជំរុញ​ឲ្យ​មានការ​លូតលាស់​កោសិកា​មហារីក​។ ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Cell Metabolism បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​សត្វ​ខ្ពស់ ជាពិសេស​មនុស្ស​វ័យ​ក​ណ្តា​ល​។​

​របៀប​រស់នៅ​ដែល​អសកម្ម​
​ការ​ដែលមាន​ទម្លាប់​អង្គុយ​ជាប់​រាល់ថ្ងៃ ត្រូវបាន​គេ​រកឃើញថា មាន​ទំនាក់ទំនង​នឹង​បញ្ហា​សុខភាព​ជាច្រើន​ប្រភេទ​។ ការសិក្សា​រកឃើញថា ជា​រៀងរាល់ឆ្នាំ មនុស្ស​ដែល​រស់នៅ​បែប​អសកម្ម ទំនងជា​ងាយ​កើត​ជំងឺមហារីក​សួត ក្រពេញ​ប្រូ​ស្តា​ត និង​ពោះវៀនធំ​ណាស់​។​

​ប្រើ​ប្រេងឆា​មិនល្អ​
​ការសិក្សា​បាន​រកឃើញថា ការ​ចម្អិន​អាហារ​ដោយ​ប្រើ​ប្រេងសណ្តែក​ជាមួយនឹង​ភ្លើង​ក្តៅ វា​នឹង​បញ្ចេញ​សារធាតុ Aldehydes ដែលជា​សារធាតុ​មួយ​ដូច​ក្នុង​ផ្សែង​បារី​ដែរ ហើយក៏​ជា​មូលហេតុ​នាំ​ឲ្យ​មានការ​រលាក​ដល់​ផ្លូវដង្ហើម​ទៀត​។ ដូច្នេះ​ចូរ​ជ្រើសរើស​ប្រេងឆា​ណា​ដែល​មានគុណ​ភាពល្អ​។ ចូរ​ចាំ​ថា សម្រាប់​ប្រេង​អូ​លីវ និង​ប្រេងសណ្តែក​មិនគួរ​ប្រើ​ភ្លើង​ខ្លាំង​ដើម្បី​ចម្អិន​ទេ​។​

​គេង​មិនបាន​គ្រប់គ្រាន់​
​ការ​គេង​មិន​គ្រប់​អាចជា​ដើមហេតុ​នាំ​ឲ្យ​កើត​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល លើស​សម្ពាធ​ឈាម និង​មាន​បញ្ហា​ចំពោះ​សុខភាព​ផ្សេងៗ​ទៀត​បាន​។ ការសិក្សា​ថ្មី​បាន​រកឃើញថា អត្រា​នៃ​ការស្លាប់​ដោយសារតែ​ការ​គេង​មិន​គ្រប់ មាន​ចំនួន​ខ្ពស់ជាង​អត្រា​អ្នកស្លាប់​ដោយសារ​ការជក់បារី​ទៅទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com