ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តឹង​ណែន​ដើមទ្រូង​? ដំណោះស្រាយ​តាម​វិធី​ធម្មជាតិ តែមាន​ប្រសិទ្ធភាព​ខ្ពស់​
30, May 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តឹង​ណែន​ដើមទ្រូង ជា​អាកា​រៈ​មួយ​ដែល​អ្នក​មិនគួរ​ធ្វេសប្រហែស​នោះឡើយ ពីព្រោះ វា​ពិត​ជាមាន​គ្រោះថ្នាក់​ខ្លាំងណាស់ ចំពោះ​អាយុជីវិត​របស់​អ្នក​។ តឹង​ណែន​ដើមទ្រូង មានន័យថា មាន​បញ្ហា​អ្វីមួយ ដែល​នាំ​កើត​ស្ទះ​នៅ​តំបន់​ទ្រូង ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ដកដង្ហើម​។​



​វិធីសាស្ត្រ​ដោះស្រាយ​ដោយ​ខ្លួនឯង ៖

១ ស្ទី​ម ឬ​ប្រើ​ចំហាយ​ទឹក​
​ចូរ​ចាក់ទឹក​ក្តៅ​មួយ​ចាន រួច​ឱន​មុខ​របស់​អ្នក ដើម្បី​ស្រូបយក​ចំហាយ​ទឹក​ក្តៅ​នេះ (​ប៉ុន្តែ សូម​ប្រយ័ត្ន​រលាក​)​។ វា​អាច​នឹង​ទៅ​សម្រួល​ជាតិ​ស្លេស្ម ឬ​ជាតិ​រំអិល​នានា ដែល​ស្ទះ​នៅ​ម្តុំ​ទ្រូង​របស់​អ្នក ហើយ​បើកផ្លូវ​ដង្ហើម​របស់​អ្នក ឲ្យ​បាន​ធូរ និង​ទូលាយ​ជាង​មុន​។​

២ ញ៉ាំ​តែ​ធម្មជាតិ (​តែ​ខ្ញី តែ​ជី​អង្កាម ឬ​តែ​ស្លឹកគ្រៃ​ជាដើម​)
​តែ​ប្រភេទ​នេះ នឹង​ទៅ​ជួយ​បន្ធូរបន្ថយ​ជាតិ​ស្លេស្ម នៅ​បំពង់​ដកដង្ហើម ហើយ​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​ដកដង្ហើម​ជាង​មុន​។​

៣ ទឹក ឬ​អាហារ​ក្តៅៗ​
​ស៊ុប ឬ​ទឹក​ក្តៅ​ឧណ្ហៗ ក៏មាន​សារៈប្រយោជន៍ គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ ស៊ុប​បន្លែ ជា​អ្វីដែល​គ្រូពេទ្យ​បាន​ណែនាំ​។​

៤ កន្សែង​ក្តៅ​ឧណ្ហៗ​
​ចូរ​យក​កន្សែង ឬ​ក្រណាត់ ទៅ​ជ្រលក់​នឹង​ទឹក​ក្តៅ​ឧណ្ហៗ រួច​យកមក​ស្អំ ឬ​ជូត​ដើមទ្រូង​របស់​អ្នក​រៀងរាល់ ៣០ នាទី​ម្តង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com