ពីនេះ ពីនោះ
រវាង​ពាក្យ «​កា​» , «​ការ​» និង «​ការណ៍​» មាន​អត្ថន័យ និង​ប្រើ​ខុសគ្នា​ដូចម្តេច​? ​
31, May 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ «​កា​» , «​ការ​» និង «​ការណ៍​» នេះ​ប្រើ​ក្នុងន័យ​ផ្សេង​ពីគ្នា​។ ខាងក្រោម​នេះ​ជាការ​ពន្យល់​ពី​សព្ទ​នីមួយៗ​៖



ទី១. ពាក្យ «​កា​» ជា​នាម មានន័យថា បំពង់​សម្រាប់​ដាក់​ទឹក​ធ្វើ​ដោយ​លោហធាតុ​ផ្សេងៗ ឬ​ដោយ​ដី​លាយ​ព័ណ៌​។ ឧទាហរណ៍​៖ ការ​ទឹក​។ បើជា​កិរិយាសព្ទ មានន័យថា សរសេរ​អាសយដ្ឋាន គឺ​សរសេរ​ចុះឈ្មោះ​លំនៅ​អ្នក​ដែល​នឹង​ទទួល​សំបុត្រ នៅ​ស្រោមសំបុត្រ​ដែល​នឹង​ផ្ញើ​ទៅ​, សរសេរ​ថែម​សេចក្តី​ផ្សេងៗ លើ​ខ្នងសំបុត្រ​ជាស​ញ្ញា​។ ឧទាហរណ៍​៖ ការ​ស្រោមសំបុត្រ​, កា​ខ្នងសំបុត្រ​។​

ទី២. ពាក្យ «​ការ​» ជា​នាម មានន័យថា កិច្ច ឬ អំពើ​ដែល​ត្រូវធ្វើ​។ ឧទាហរណ៍​៖ ធ្វើការ​, មានការ​, ការ​អ្វីខ្លះ​? ។ មួយវិញទៀត ជា​ពាក្យ​សម្រាប់​ប្រើ​ដាក់​ខាងដើម​ពាក្យ​ដែលជា​កិរិយាសព្ទ​ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​ទៅជា​នាម​ស័ព្ទ ដូចជា សំពះ (​កិ​) ទៅជា ការសំពះ (​ន​)​។ បើជា​កិរិយាសព្ទ មូរ​សរសៃសូត្រ​, សរសៃអំបោះ​ជាដើម​ដោយ​ខ្នារ​, ផ្សំផ្គុំ​បុរស​និង​ស្រី​ឲ្យ​បានជា​គូ​ស្វាមីភរិយា​។ ឧទាហរណ៍​៖ ការសូត្រ​, ការអំបោះ​, ការកូន​, ការក្មួយ​, ស៊ីការ​។​

ទី៣. ពាក្យ «​ការណ៍​» ជា​នាម មានន័យថា ហេតុ​, ដំណើរ​។ ឧទាហរណ៍​៖ ទាស់​ការណ៍​ហើយ​ឯង​, សេចក្តីរាយការណ៍​៕


© រក្សាសិទ្ធិដោយ thmeythmey.com