ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្វើ​ដូចម្តេច ទើប​អាច “​រីករាយ​” គ្រប់ពេលវេលា​នោះ​?
01, Jun 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្វីបើ​ភាព​រីករាយ គឺជា​រឿង​ក្រៅ​រាងកាយ​ក៏ពិតមែន ប៉ុន្តែ ជាការ​ពិត សេចក្តី​រីករាយ​នេះ ជា​សារធាតុ​ដែល​កើតឡើង នៅក្នុង​ខួរក្បាល​របស់​អ្នក ហើយ​បញ្ជា ឬ​រំញោច​ទៅ​ផ្នែក​ខាងក្រៅ​វិញ​នោះទេ​។​



​សព្វថ្ងៃនេះ សម្ពាធ និង​ភាព​តានតឹង បានធ្វើ​ឲ្យ​គុណភាព​ជីវិត​របស់​មនុស្ស ត្រូវបាន​កាត់បន្ថយ​គួរ​ឲ្យ​កត់សម្គាល់ មានន័យថា មនុស្ស​ឥឡូវ​មិនសូវ​សប្បាយចិត្ត នឹង​រឿង​ជាច្រើន​ក្នុង​ជីវិត ដូចជា ការងារ កូនចៅ កត្តា​ជីវភាព ជំងឺ និង​រឿងរ៉ាវ​ជាច្រើន​ផ្សេងទៀត​។​

​ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយចំនួន ដែល​ជួយ​ឲ្យ​អ្នក​រីករាយ និង​មាន​សុខភាព​ល្អ ៖

•    ពេលដែល​យើង​ធ្វើ​សកម្មភាព​ច្រើន យើង​ញ៉ាំ​ច្រើន រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​រីករាយ​កាន់តែច្រើន​។​
•    ចង់​រីករាយ​មែន​ទេ​? បើ​អ៊ីចឹង ឈប់​ផឹកស្រា និង​ឈប់​ជក់បារី ហើយ​ការលេង​ល្បែងស៊ីសង និង​ការដើរ​ផ្សារ​ទិញ​ទំនិញ​ថ្លៃៗ ក៏​អាចធ្វើ​ឲ្យ​អ្នក​ស្តាយ​លុយ ហើយ​ពិបាកចិត្ត​ផងដែរ​។​
•    ចូរ​ព្យាយាម​សម្អាត​រាងកាយ និង​បញ្ចេញ​កាកសំណល់​នានា ដើម្បី​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក មាន​អារម្មណ៍​ថា ធូរស្រាល ហើយ​រីករាយ​ស្រស់ថ្លា​។​
•    ចូរ​ញ៉ាំ​របប​អាហារ​មួយចំនួន ដូចជា ចេក សូកូឡា តែ​បៃតង និង​ទឹក​ផ្លែ​ឪឡឹក ពីព្រោះ វា​មាន​សារធាតុចិញ្ចឹម និង​ជួយ​បញ្ចេញ​សារធាតុ​គីមី ដែល​ធ្វើ​ឲ្យ​អ្នក​រីករាយ​។​
•    ចូរ​ស្តាប់​បទ​ចម្រៀង​ដែល​អ្នក​ចូលចិត្ត ពីព្រោះ​វា​នឹងធ្វើ​ឲ្យ​បាត់​ទុក្ខ​កង្វល់ ហើយ​រសាយ​ក្នុង​ចិត្ត​ខ្លះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com