ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ម្នាស់ រមៀត និង​ខ្ញី អាចជួយ​គ្រប់គ្រង និង​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ហ្កោ​ត​
31, May 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​សន្លាក់​ហ្កោ​ត គឺជា​ជំងឺ​ដ៏​កាច​សាហាវ ហើយ​កំពុង​រាតត្បាត​ច្រើន ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​។ ជំងឺ​រលាក​សន្លាក់​ហ្កោ​ត បង្ក​ការឈឺ​ចុកចាប់ និង​ផលវិបាក​ជាច្រើន ចំពោះ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ជំងឺ​រលាក​សន្លាក់​ហ្កោ​ត បង្កឡើង​ដោយសារ​ការកកើត​ជាតិ​អាស៊ីត នៅក្នុង​ឈាម​ច្រើនពេក​។​



​រោគសញ្ញា​ចម្បង​នៃ​ជំងឺ​រលាក​សន្លាក់​ហ្កោ​ត រួមមាន​ការឈឺ​ចុកចាប់ ការ​តឹង​ណែន ការឡើង​ក្តៅ និង​ក្រហម​នៅ​សន្លាក់​ដែលមាន​បញ្ហា​។ ក្នុងករណី​ភាគច្រើន វា​ច្រើន​កើត​នៅលើ​មេជើង ហើយ​ការឈឺចាប់​ខ្លាំងក្លា រហូត​ពេលខ្លះ ទ្រាំ​មិន​ចង់បាន​។​

​ម្នាស់ រមៀត និង​ខ្ញី អាចជួយ​គ្រប់គ្រង និង​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ហ្កោ​ត​

#១ ម្នាស់ មាន​ផ្ទុក​សារធាតុ bromelain ដែលជា​អង់ស៊ីម​ពិសេស ដែល​អាច​កាត់បន្ថយ​ការ​រលាក​។​
#២ រមៀត អាចជួយ​បំបាត់​ការឈឺចាប់​
# ខ្ញី ជួយ​បញ្ឈប់​សញ្ញា ដែល​ទៅ​បញ្ជា​ខួរក្បាល​ឲ្យ​វាយប្រហារ​លើ​សន្លាក់ ព្រមទាំង​ជួយ​កាត់បន្ថយ​ការ​រលាក​។​

​ចូរ​ញ៉ាំ​អាហារ​ទាំងបី​នេះ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​គ្រប់គ្រង និង​ការពារ​ជំងឺ​មួយ​នេះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com