ពីនេះ ពីនោះ
ពាក្យ «​សហាយ​» ជា​នាមសព្ទ​ មិនមែនជាពាក្យអាក្រក់ទេ តែជា «​មិត្តសម្លាញ់​នឹង​គ្នា​»
01, Jun 2017 , 6:46 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​ពន្យល់​ពី​ការប្រើប្រាស់​ពាក្យ «​សហាយ​» នេះ​ក្នុងន័យ​ពីរ​ផ្សេងគ្នា​។ បើ «​សហាយ​» ជា​នាមសព្ទ មានន័យថា សម្លាញ់​, មិត្តសម្លាញ់​។ ឧទាហរណ៍​៖ អ្នក​ដែល​ទៅ ឬ​មកជា​មួយ​, អ្នក​ជូន​, អ្នក​កំដរ​, គ្នា និង​អ្នក​ដែលជា​គ្នា (​បើ​ស្ត្រី​ជា សហាយិកា​) ជាដើម​។



​បើជា​កិរិយាសព្ទ «​សហាយ​» មានន័យថា សហាយស្មន់​, សហាយ​នឹង​គ្នា ដើរហើរ​នឹង​គ្នា , ខូចកា​ចនឹង​គ្នា​។ ឧទាហរណ៍​៖ មាន​សហាយ គឺមាន​ស្រី ឬ​មាន​ប្រុស​ជា​អ្នកប្រព្រឹត្ត​ស្មន់អន្ធករ​នឹង​គ្នា​, សហាយកំណាន់ គឺ​សហាយ​ដែលជា​កំណាន់ចិត្ត​។​ល​៕



© រក្សាសិទ្ធិដោយ thmeythmey.com