ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈឺពោះ គួរតែ​គូរ​បែបនេះ​ដើម្បី​រកឃើញថា​អាច​បណ្តាលមកពី​មូលហេតុ​អី​
01, Jun 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺ​ក្នុង​ពោះ​គឺជា​បញ្ហា​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​។ វា​អាច​កើតឡើង​ភ្លាមៗ ឬ​មាន​រយៈពេល​យូរ និង​កើតឡើង​ម្តង​ហើយ​ម្តងទៀត​ជា​រ៉ាំរ៉ៃ​ក៏មាន​។ ការឈឺចាប់​អាច​កើតឡើង​នៅតាម​តំបន់​ខុសគ្នា​នៃ​ពោះ អាស្រ័យ​ទៅតាម​មូលហេតុ​របស់​វា​ដែរ​។​



​បើសិនជា​អ្នក​ធ្លាប់មាន​អាកា​រៈ​ឈឺពោះ មិន​ថា​នៅ​កន្លែង​ណា​ឡើយ ដែល​យូរ​ជាង ២​សប្តាហ៍ គឺ​ដល់​ពេលដែល​ត្រូវ​ជួប​ពេទ្យ​ព្យាបាល​ហើយ​ដើម្បី​ចៀស​ផុតពី​ការកំណត់​រោគវិនិច្ឆ័យ​ឃើញ​អាកា​រៈ​ជំងឺ​ធ្ងន់ធ្ងរ​ជាង​នេះ​។ ហេតុផល​ដែល​ត្រូវការ​ទៅ​ជួប​ពេទ្យ​ភ្លាមៗ​គឺ ហើមពោះ​យូរ ក្អួត​ជាប់ រាករូស និង​មាន​ឈាម​ក្នុង​លាមក​។​

​ការ​ឈឺពោះ​ជាការ​ឈឺចាប់​មួយ​ប្រភេទ​កើតឡើង​នៅ​តំបន់​ចន្លោះ​ទ្រូង និង​គ្រលាន​។ ដូច្នេះ​ក្នុង​តំបន់​ពោះ​នេះ​មាន​ទីតាំង​សរីរាង្គ​ក្នុង​ពោះ​ច្រើន​ដែល​អ្នក​អាច​សម្គាល់​ឃើញថា ទំនងជា​ឈឺ​ចេញពី​ណា​ដែរ​។​

​ដើម្បី​សម្គាល់​ដឹង​អំពី​ការឈឺចាប់​តាម​តំបន់​សូម​មើលរូប​ដូចខាងលើ​នេះ​ដោយ​បែក​ចែក​ពោះ​ជា ៩​កន្លែង​៖

    ជា​កន្លែង​ថង់ទឹកប្រមាត់ អាចជា​ដំបៅ​ក្រពះ ឬ​រលាក​លំពែង​
    ដំបៅ​ក្រពះ ការ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ ក្រពះ​មិន​កិន ការ​រលាក​លំពែង គ្រួស​ក្នុង​ថង់ទឹកប្រមាត់ មាន​ក្លិន​នៅ​ចុងដង្ហើម​
    ដំបៅ​ក្រពះ ដំបៅ​ពោះវៀនតូច ស្ទះផ្លូវ​ទឹកប្រមាត់ រលាក​លំពែង​
    គ្រួស​ក្នុង​ថង់ទឹកប្រមាត់ រលាក​ផ្លូវទឹក​ម៉ូ​ត្រ ទល់លាមក មាន​ក្លន​នៅ​ចង្កេះ​
    រលាក​លំពែង ដំណាកកាល​ដំបូង​នៃ​ការ​រលាក​ខ្នែងពោះវៀន ដំបៅ​ក្រពះ មាន​ក្លន​នៅ​រន្ធ​ផ្សិត​
    គ្រួស​ក្នុង​ថង់ទឹកប្រមាត់ ជំងឺ​ពោះវៀនធំ ទល់លាមក រលាក​ពោះវៀន​
    ការ​រលាក​នៅ​ខ្នែងពោះវៀន ទល់លាមក ឈឺចាប់​រោគ​ស្ត្រី មាន​ក្លន​នៅ​គ្រលាន​
    រលាក​នៅ​ផ្លូវទឹក​ម៉ូ​ត្រ រលាក​ខ្នែងពោះវៀន រលាក​ពោះវៀនធំ ឈឺចាប់​នៅ​អាង​ត្រគាក​អាចជា​បញ្ហា​រោគ​ស្ត្រី ជំងឺ​ពោះវៀនធំ​
    ជំងឺ​ពោះវៀនធំ បញ្ហា​រោគ​ស្ត្រី មាន​ក្លន​នៅ​គ្រលាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com