ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែ​ត្របែក អាចធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​ឬ​?
02, Jun 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ផ្លែ​ត្របែក សំបូរ​ទៅដោយ​សារធាតុ​ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព​អ្នក​។ ដូចនេះ តើ​វា​អាចជួយ​សុខភាព​អ្នក​ផ្នែក​ណាខ្លះ​ទៅ​?


  1.     នៅក្នុង​ផ្លែ​ត្របែក មាន​វីតាមីន​សេ​ដល់​ទៅ​៤​ដង​នៃ​ផ្លែក្រូច​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ផ្លែ​ត្របែក​នេះ​មួយថ្ងៃ​ចំនួន​មួយ​ផ្លែ​បាន នោះ​វា​នឹង​ជួយ​ទប់ស្កាត់​មិន​ឲ្យ​អ្នក​កើត​ជំងឺ​ផ្តាសាយ​ឡើយ​។ ជាពិសេស វា​នឹង​ជួយ​ការពារ​ស្បែក​អ្នក​ឲ្យ​កាន់តែ​ក្មេង​ទៅៗ​ទៀតផង​។​
  2.     នៅពេលដែល​អ្នក​បរិភោគ​ច្រើន វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​ពុំ​សូវ​មាន​ភាពស្មុគស្មាញ​ឡើយ​។​
  3.     ជាពិសេស វា​នឹង​ជួយ​ធ្វើ​ឲ្យ​ឈាម​ក្នុង​ខួរក្បាល​អ្នកដើរ​បាន​ស្រួល​។​
  4.     ម្យ៉ាងទៀត នៅក្នុង​នោះ​សំបូរ​ទៅដោយ​វីតាមីន​អា​ច្រើន​។ ក្រោយ​ពេលដែល​អ្នក​ញ៉ាំ​រួច វា​នឹង​ជួយ​ការពារ​ភ្នែក​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​។​
  5.     ក្រៅពីនេះ វា​នឹងធ្វើ​ឲ្យ​ប្រព​ន្ធ័​រំលាយ​អាហារ​របស់​អ្នកដំណើរ​ការល្អ​។ វា​ក៏​អាចជួយ​ទប់​សម្ពាធ​ឈាម​អ្នក​មិន​ឲ្យ​ឡើង​ខ្ពស់​ផងដែរ​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com