ពីនេះ ពីនោះ
ការហៅ​ឈ្មោះ​«​ដូង តុកកែ​» គឺ​ហៅ​ខុស​, ឈ្មោះ​ដើម គឺ «​ដូងតាកែ​» ឬ​«​ដូង គល់កែ​» មានកំណើត​ពី​ម៉ាឡេស៊ី
02, Jun 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​តាមពិត ឈ្មោះ​ដើម​របស់​វា​មែនទែន គឺ កូវកែ​។ កូវកែ (​ន​) មានន័យថា ដូង​មួយ​ប្រភេទ​មាន​ដើម​តូចៗ ទាបៗ ផ្លែ​តូចៗ ទឹក​ផ្អែម មាន​ដើមកំណើត​មកពី​ប្រទេស​ម៉ា​ល៉ា​យ៉ា​(​បច្ចុប្បន្ន​ប្រទេស​ម៉ាឡេស៊ី​)​។ គេ​យក​ពូជ​ដូង​នេះ មក​ដាំ នៅ​ស្រុក កូវកែ ដែល​ខ្មែរ​ហៅថា ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រែក​ឬ​ស្សី កម្ពុជា​ក្រោម​។ ពេល​ដាំ​នៅ​ទីនោះ ដូង​នេះ ក៏ត្រូវ​បានដាក់​ឈ្មោះ កូវកែ តែម្តងទៅ​។ លុះ​ចំណេរ​កា​លតៗ​មក ពូជ​ដូង នេះ ក៏​ចូល​មកដល់​ប្រទេស​កម្ពុជា​។ ពេលនោះ អ្នកស្រុក​ហៅ​ក្លាយ​ពី​ពាក្យ​ដើម ដូងកូវកែ មកជា ដូង​កល់កែ ឬ អ្នកខ្លះ​ថា ដូង គល់កែ ហើយ​ក្រោយមកទៀត គេ​នាំគ្នា​ហៅថា ដូងតាកែ​។ លុះ​ឥឡូវនេះ មនុស្ស​ខ្មែរ​នាំគ្នា ហៅថា ដូង​តុកកែ​៕





© រក្សាសិទ្ធិដោយ thmeythmey.com