ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សេចក្តី​ព្រមាន ៖ ចុច​ទូរ​សព្ទ​ច្រើនពេក ប្រយ័ត្ន​ខូច​ម្រាមដៃ​!
02, Jun 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សព្វថ្ងៃនេះ មនុស្ស​យើង​ងប់​នឹង​ការប្រើ​ទូរ​សព្ទ​ច្រើនណាស់ ជាពិសេស ការលេង Facebook និង​ហ្កែ​ម​អន​ឡាញ​ជាដើម​។ អ្នក​ខ្លះទៀត ត្រូវ​ប្រើ​វា​ដើម្បី​ធ្វើការ​តប​សារ ឆែក​មើល​ការងារ និង​លក់ដូរ​អីវ៉ាន់​ជាដើម​។ ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា ការប្រើប្រាស់​ទូរ​សព្ទ​ច្រើនពេក អាចធ្វើ​ឲ្យ​ដៃ និង​ម្រាមដៃ​របស់​អ្នកមាន​បញ្ហា ឬ​ឈឺ​រ៉ាំរ៉ៃ ជាពិសេស អ្នក​ដែល​វាយ​អត្ថបទ ឬ​តប​សារ​?



​គ្រូពេទ្យ​ជំនាញ​បាន​ព្រមាន​អំពី "Smartphone Thumb" ដែលជា​អាកា​រៈ​ជំងឺ​មួយ បណ្តាលមកពី​ការប្រើប្រាស់ ឬ​ធ្វើ​ចលា​នាដ​ដែល ក្នុងការ​វាយ​អក្សរ ហើយ​ជា​ញឹកញាប់ វា​នឹងធ្វើ​ឲ្យ​អ្នក​រលាក​សន្លាក់​ម្រាមដៃ​។​

​ពីមុន ការ​រលាក​សរសៃពួរ ច្រើន​កើត​លើ​កម្ម​រោងចក្រ​ប៉ុណ្ណោះ ដោយសារតែ​ការធ្វើ​ចលនា​ដដែល រហូត​ធ្វើ​ឲ្យ​រលាក​តំបន់​ម្រាមដៃ​។ ប៉ុន្តែ ការប្រើប្រាស់​ទូរ​សព្ទ​ច្រើនពេក​រាល់ថ្ងៃ​បែបនេះ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ជួបប្រទះ​បញ្ហា​រលាក​សន្លាក់​រ៉ាំរ៉ៃ នៅក្នុង​សហរដ្ឋ​អា​មេ​រិច​។​

​តើ​អ្នកដឹង​ទេ ការធ្វើ​បែបនេះ​រាល់ថ្ងៃ វា​នឹងធ្វើ​ឲ្យ​សន្លាក់​ធូររលុង​? ហើយ​វា​គ្រោះថ្នាក់ និង​បង្ក​ផលវិបាក​ច្រើនណាស់ ទៅ​ថ្ងៃ​អនាគត​។​

​ដូច្នេះ ចាប់ពី​ថ្ងៃនេះ​ទៅ សូម​កាត់បន្ថយ​ការ​ចុច​ទូរ​សព្ទ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com