ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​នឹកស្មាន​សោះ​ថា គ្រាន់តែ​ហែល​ទឹក​ក៏​អាច​សម្រក​ជាតិ​ខ្លាញ់​បាន​យ៉ាង​ឡូយ​!!
03, Jun 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​នឹងមាន​អ្វី​កើត​ឡើងទៅ​បើសិនជា​អ្នកដឹង​អំពី​របៀប​ក្នុងការ​សម្រក​ជាតិ​ខ្លាញ់​រហូតដល់ ៤០០ ទៅ​៥០០​កាឡូរី​ដោយ​មិនបាច់​បែកញើស​? នោះ​គឺជា​ការ​ហែល​ទឹក​។ តើ​អ្នក​ចង់​ប​ញ្ជូ​ល​ការ​ហែល​ទៅក្នុង​ទម្លាប់​នៃ​ការហាត់​ប្រាណ​ដែរ​ទេ​?



​ការ​ហែល​ទឹក​ត្រឹមតែ ៣០​នាទី អាចរំលាយ​ជាតិ​ខ្លាញ់​រហូតដល់ ២២៣​កាឡូរី សម្រាប់​មនុស្ស​ទម្ងន់​ជា​មធ្យម ៧០​គីឡូក្រាម​។ ដូច្នេះ បើសិនជា​អាច​ហែល​ទឹក​រហូតដល់​មួយ​ម៉ោង អ្នកនឹង​រំលាយ​ជាតិ​ខ្លាញ់​បាន​រហូតដល់ ៤៤៦​កាឡូរី​ហើយ​។ ស្ថិតក្នុង​ចំណុច​នេះ វា​គឺជា​ហាត់ប្រាណ​ត្រឹម​កម្រិត​មធ្យម​ប៉ុណ្ណោះ​។​

​អ្នក​មិនចាំបាច់​បង្ខំ​ខ្លួនឯង​ហែល​ទឹក​ដើម្បី​រំលាយ​ជាតិ​ខ្លាញ់​កាន់តែច្រើន​នោះទេ​។ អ្នក​គ្រាន់​តែមាន​ទម្លាប់​ហែល​ទឹក​ត្រឹម ៣០​នាទី​ក្នុង​មួយថ្ងៃ ឲ្យ​បាន​ច្រើន​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ នោះ​នឹង​ជួយ​ជំរុញ​ដល់​ភាព​សកម្ម​នៃ​រាងកាយ​បាន​ហើយ​។ ដោយយោង​ទៅតាម​អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ថា ចំពោះ​មនុស្ស​ធំ​អាយុ​ចាប់ពី ១៨ ទៅ​៦៤​ឆ្នាំ ជ្រើសរើស​ការ​ហែល​ទឹក​គួរតែ​ជា ការធ្វើសកម្មភាព​ហាត់ប្រាណ​កម្រិត​មធ្យម​ទៅ​ខ្លាំងខ្លា​ប្រមាណ ១៥០​នាទី ក្នុង​មួយ​សប្តាហ៍​។ កាលណា​ជាតិ​ខ្លាញ់​ស្រក​កាន់តែច្រើន កាន់តែ​ដល់​គោលដៅ​សម្រក​ទម្ងន់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com