ពីនេះ ពីនោះ
ខ្មែរ​ស្គាល់​ពាក្យ​បារាំង «​វី​សា​»(Visa) ជាង​ពាក្យ​ខ្មែរ «​ទិ​ដ្នា​ការ​»
03, Jun 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​គួរ​ឲ្យ​ចម្លែក​ដែរ​។ ប្រសិនបើ​ខ្មែរ និង​ខ្មែរ​និយាយ​ពាក្យ​បារាំង​ថា វី​សា (Visa) ពួកគេ​ទាំងអស់គ្នា​យល់​គ្នា​បាន​យ៉ាង​ស្រួល​។ តែ​នៅពេល​ខ្មែរ និង​ខ្មែរ​និយាយ​គ្នា​ជា​ពាក្យ​ខ្មែរ​ថា ទិដ្ឋាការ បែ​ជា​អត់​មាន​ភាគី​ណា​យល់​សោះ​។ ត្រង់ចំណុច​នេះ មានន័យថា ខ្មែរ​អត់​ចេះ​ពាក្យ​ខ្មែរ​។



​ពាក្យ ទិដ្ឋាការ នេះ មានន័យថា គឺជា​ការចុះហត្ថលេខា​ចាំបាច់​លើ​អ្វីមួយ​ពី​សំណាក់​មន្ត្រីរាជការ​ដើម្បី​ទទួលស្គាល់​អ្វីមួយ​ទៅតាម​ផ្លូវច្បាប់ ដូចជា ចុះហត្ថលេខា លើ​លិខិតឆ្លងដែន​។ មាន​លិខិតឆ្លងដែន តែ​គ្មាន​ការចុះហត្ថលេខា​លើ​ទិដ្ឋាការ ពលរដ្ឋ​មិនអាច​ធ្វើដំណើរ​ឆ្លង​ប្រទេស​បានឡើយ​៕




© រក្សាសិទ្ធិដោយ thmeythmey.com