ពីនេះ ពីនោះ
កុំ​ភ្លេច ត្រៀមខ្លួន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​នេះ​!
03, Jun 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ


​កំណាព្យ​បទ បថ្យាវត្ត​    ​    ​
-​អាទិត្យ​ថ្ងៃ​៤​ត្រៀមខ្លួន​គ្រប់គ្នា​    ​ពុក​ម៉ែ​មីងមា​ទាំង​ក្មេង​ទាំងចាស់​
​បោះឆ្នោត​មេឃុំ​ពិត​សំខាន់​ណាស់​    ​មូលដ្ឋាន​អាច​ផ្លាស់​កាន់តែ​ប្រសើរ​។​

-​សូមកុំ​ភ្លេច​ត្រៀម​ឯកសារ​ត្រូវ​ប្រើ​    ​ស​ម្រ​ប់​បម្រើ​ឲ្យ​ការបោះឆ្នោត​
​អត្តសញ្ញាណប័ណ្ណ​សំខាន់​ត្រូវផ្តោត​    ​    ​បើ​ពុំនោះសោត​លិខិតបញ្ជាក់​។​

-​អ្នក​ដែលមាន​ឈ្មោះ​សូមកុំ​ស្ទើរ​ស្ទាក់​    ​ប្តូរ​វេន​ម្តងម្នាក់​បើសិន​ជាប់​កិច្ច​
​កិច្ចការ​លក់ដូរ​គួរ​ឈប់​បន្តិច​    ​    ​ទៅ​បំពេញ​កិច្ច​ក្នុងនាម​ប្រជា​។​

-​ម៉ោង​៧​ព្រឹក​មន្ត្រី​បើកទ្វារ​    ​ការិយាល័យ​នានា​តាម​ការកំណត់​
​ម៉ោង​៣​គេ​បិទ​វិញ​ពិតប្រាកដ​    ​    ​យឺតយ៉ាវ​ច្បាស់​អត់​បាន​បោះឆ្នោត​ឡើយ​។​

-​ហេតុនេះ​ត្រូវតែ​ត្រៀម​ទុក​ឲ្យ​ហើយ​    ​    ​មិនគួរ​ខាន​ឡើយ​៥​ឆ្នាំមាន​ម្តង​
​ជ្រើសរើស​មេឃុំ​ដែល​ខ្លួន​ធ្លាប់​ប៉ង​    ​បំបាត់​សៅហ្មង​នៅក្នុង​ចិន្តា​។​

-​បោះ​ដោយ​សេរី​ប្រុស​ស្រី​ចាំ​ថា​    ​ពុំមាន​នរណា​បង្ខំ​បង្ខិត​
​មិនមែន​ជ្រើសរើស​ព្រោះតែ​អាណិត​     រើស​អ្នក​មានចិត្ត​ជួយ​ឲ្យ​ស្រុក​ថ្កាន​៕

​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!

© រក្សាសិទ្ធិដោយ thmeythmey.com