ពីនេះ ពីនោះ
កំណាព្យ​៖ បោះឆ្នោត ដើម្បី​ចម្រើន​មូលដ្ឋាន
02, Jun 2017 , 5:27 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ​កាកគតិ
​តោះ​ត្រៀម​បោះឆ្នោត ខ្មែរ​អើយ​កុំ​ឆោត រើស​ក្រុមប្រឹក្សា​
​ឃុំ និង​សង្កាត់ ដោយ​ក្ដី​ហានក្លា បោះ​ប្រើ​បញ្ញា
​ណា​ខ្មែរ​ប្រុស​ស្រី ។​

៤ មិថុនា ខាងមុខនេះ​ណា អាណត្តិ​បួន​ថ្មី​
​ឆ្លៀត​ពេលវេលា សង្វាត​ឃ្មាតខ្មី បោះឆ្នោត​ដើម្បី​
​ចម្រើន​មូលដ្ឋាន ។​

​សូម​ប្រើប្រាស់​សិទ្ធិ ឲ្យ​ស្រប​គំនិត កុំបី​អាក់ខាន​
​បោះ​ឲ្យ​អ្នកណា បក្ស​ណា​ក៏បាន ឲ្យ​តែ​មូលដ្ឋាន​
​អភិវឌ្ឍ​ពិត ។

​តោះ​ជិត​ដល់​ហើយ ខ្មែរ​កុំ​កន្ដើយ តាមដាន​ពិនិត្យ​
​ចូលរួម​គិត​ជាតិ កុំបី​ភ័យភិត បងប្អូន​ញាតិមិត្ត​
​ត្រៀមខ្លួន​បោះឆ្នោត​។​

​ដោយ នេត្រា ខ្មែរ



© រក្សាសិទ្ធិដោយ thmeythmey.com