ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈញឹក​ញាប់​នៃ​ជំងឺ​រលាក​ក្រពេញ​អា​មី​ដាស ដែល​មនុស្ស​គ្រប់រូប​គួរ​យល់ដឹង​
03, Jun 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​ក្រពេញ​អា​មី​ដាស គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើតមាន​ជា​ញឹកញាប់​លើ​កុមារ​តូចៗ ប៉ុន្តែ​មនុស្ស​ធំ​ក៏មានដែរ​។ យើងទាំងអស់គ្នា​ទំនងជា​ដឹង​ហើយ​ថា ការ​រលាក​ក្រពេញ​អា​មី​ដាស​អាច​បណ្តាល​ឲ្យ​ហើម​ដល់​កូនកណ្តុរ​ដែរ​។ ប៉ុន្តែ​តើ​អ្វី​ទៅ​ដែលជា​សញ្ញា​បញ្ជាក់ថា អ្នក​កំពុង​តែមាន​ជំងឺ​រលាក​ក្រពេញ​អា​មី​ដាស និង​ពេលណា​ដែល​គួរ​ទៅ​ឲ្យ​ពេទ្យ​ព្យាបាល​?



​ឈឺបំពង់ករ​
​ដោយសារតែ​ក្រពេញ​អា​មី​ដាស​ស្ថិតនៅ​បំពង់ករ ដូច្នេះ​បើសិនជា​វារ​លាក វា​នឹងធ្វើ​ឲ្យ​ឈឺ​នៅ​ម្តុំ​នេះ​ដូចគ្នា​។ ក្រៅពីនេះ អ្នក​អាច​នឹងមាន​អា​ការៈឈឺ​បំពង់ក​ជាមួយគ្នា​នឹង​ឈឺ​ត្រចៀក និង​ក​ផងដែរ​។​

​ពិបាក​លេប​អាហារ​
​បើសិនជា​កូន​អ្នក​មិន​ញ៉ាំ​អាហារ​សោះ ឬ​ពិបាក​លេប​អាហារ នោះ​វា​គឺជា​រឿង​ដែល​ត្រូវ​បារម្ភ​ហើយ​។ បើសិនជា​អ្នកមាន​បញ្ហា​ក្នុងការ​លេប​អាហារ ព្រមទាំង​ក្តៅខ្លួន​ទៀត អ្នក​អាច​នឹងមាន​ជំងឺ​រលាក​ក្រពេញ​អា​មី​ដាស​ហើយ ដូច្នេះ​ត្រូវតែទៅ​ជួប​ពេទ្យ​ដើម្បី​ព្យាបាល​។​

​ក្តៅខ្លួន​
​ការ​ក្តៅខ្លួន​ជា​សញ្ញា​បញ្ជាក់​អំពី​ការ​រលាក​ក្នុង​រាងកាយ ហើយ​វា​ក៏​កើតឡើង​ចំពោះ​ការ​រលាក​ក្រពេញ​អា​មី​ដាសដែរ​។ ដូច្នេះ​បើសិនជា​អ្នក​ក្តៅខ្លួន​ជាប់​មិន​បាត់​វិញ ទោះបីជា​ប្រើ​ថ្នាំលេប​ហើយក៏​ដោយ​នោះ បូករួម​ជាម​យ​យ​នឹង​ឈឺបំពង់ករ​ពីរ​ថ្ងៃ​ទៀត​នោះ វា​គួរតែ​ជា​សញ្ញា​ដែល​ត្រូវ​ជួប​ពេទ្យ​ហើយ​។​

​ឈឺក្បាល​
​ការ​រលាក​ក្រពេញ​អា​មី​ដាស​ក៏​អាច​បណ្តាល​ឲ្យ​ឈឺក្បាល​បានដែរ ដោយសារតែ​ក្តៅខ្លួន​។ មួយវិញទៀត ការដែល​អស់កម្លាំង​នឹង​កើតមាន​ដោយសារតែ​ញ៉ាំ​អាហារ​មិនបាន​។ ដូច្នេះ បើសិនជា​អ្នក​ឈឺក្បាល ហើយ​ឈឺបំពង់ករ​ជាមួយគ្នា​នឹង​ការ​ហើម​កូនកណ្តុរ​នៅ​ករ​ទៀត យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​ទៅ​ព្យាបាល​ទៅ​។​

​ក្អក​
​ខណៈពេលដែល​ការឈឺ​បំពង់ក និង​ក្តៅខ្លួន​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​ចំពោះ​ជំងឺ​រលាក​ក្រពេញ​អា​មី​ដាស អ្នក​ប្រហែលជា​អាចមាន​អាកា​រៈ​ក្អក​បន្ថែមទៀត​។ នេះ​ដោយសារតែ​ការ​រលាក​អាច​រាលដាល​ដល់​សួត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com