ពីនេះ ពីនោះ
ពាក្យ «​ប៉ាកកា​» ជា​ភាសា​កម្ចី​មកពី​ភាសា​សៀម​!
04, Jun 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់ថា ប៉ាកកា ជា​ភាសា​កម្ចី​ពី​សៀម ដែល​មានន័យថា មាត់ ឬ​ចំពុះក្អែក​។ ប៉ាក  ភាសា​សៀម មានន័យថា មាត់ ចំណែក​ពាក្យ​ថា កា ភាសា​សៀម​មានន័យថា ក្អែក​។


​    ​
​កាលពី​សម័យ​ដើម ការប្រើប្រាស់​ឧបករណ៍​សម្រាប់​សរសេ​រ​សំបុត្រ ឬ​លិខិត​ផ្សេងៗ គេ​ច្រើន​យក​ស្លាប​សត្វ មក​ចិត​ឲ្យ​មាន​រាង​ដូច​មាត់​ក្អែក ដើម្បី​ជ្រលក់​ទឹកខ្មៅ​សរសេរ​។ ដូច្នេះហើយ ទើប​គេ​និយម​ហៅថា​ឧបករណ៍​នោះ​ថា ប៉ាកកា​។ ឧទាហរណ៍ ដង​ប៉ាកកា ស្លាបប៉ាកកា  ប៉ុន្តែ​សម្រាប់​សម័យ​បច្ចុប្បន្ន ខ្មែរ​យើង និយម​ហៅ​សម្គាល់​រហ័ស្ស​នាម​កវី និពន្ធ ថា ជា ប៉ាកកា ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com