ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ទប់ស្កាត់​ជំងឺមហារីក ដែល​អ្នក​គួរតែ​ញ៉ាំ​ឲ្យ​បាន​ច្រើន​
04, Jun 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺមហារីក​ត្រូវបាន​គេ​ស្គាល់​ថា ជា​បញ្ហា​សុខភាព​ដ៏​ចំបង​មួយ​កំពុងតែ​ប៉ះពាល់​លើ​មនុស្ស​ជាច្រើន​លាន​នាក់​ក្នុង​មួយឆ្នាំៗ​។ មិន​ខ្វល់​ថា​អាហារ​អ្វីដែល​អ្នក​ញ៉ាំ​រាល់ថ្ងៃ​ទេ សុទ្ធ​តែមាន​ឥទ្ធិពល​យ៉ាង​ពិសេស​មួយ​ចំពោះ​អារម្មណ៍ ព្រមទាំង​មុខងារ​រប​ស់រាង​កាយ​។​



​របប​អាហារ​ប្រឆាំងនឹង​មហារីក​មិនមាន​អ្វី​ខុសគ្នា​ច្រើន​ពី​អាហារ​ដែល​យើង​ត្រូវការ​ញ៉ាំ​រាល់ថ្ងៃ​នោះទេ គ្រាន់តែ​អាហារ​ទាំងនោះ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ដូចជា បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​សុទ្ធ​។​

​អាហារ​ប្រឆាំងនឹង​ជំងឺមហារីក​ដែល​អ្នក​គួរតែ​ព្យាយាម​ញ៉ាំ​ឲ្យ​បាន​ច្រើន​នោះ​មានដូចជា​៖
•    ការ៉ុត​
•    ខ្ញី​
•    ខ្ទឹមស​
•    រមៀត​
•    សណ្តែក​
•    បន្លែ​ពណ៌​បៃតង​
•    តែ​បូរាណ​ដូចជា តែ​បៃតង តែ​ខ្មៅ តែ​អ៊ូ​ឡុង​ជាដើម​
•    សាច់សត្វ​ដែល​គ្មាន​ជាតិគីមី (​សាច់​ធម្មជាតិ​)
•    គ្រាប់​ធញ្ញជាតិ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com