ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឆាប់​ជា​ពី​ផ្តាសាយ ត្រូវតែ​គេង​ឲ្យ​បាន​ច្រើន ចុះបើ​ពិបាក​គេង​គួរ​ធ្វើ​ម៉េច​?
04, Jun 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ

​ការព្យាយាម​គេង​ឲ្យ​បាន​ច្រើន​ជាមួយនឹង​អាកា​រៈ​ជំងឺ​ផ្តាសាយ​អាចជា​រឿង​មួយ​គួរ​ឲ្យ​អាណិត​មែន ព្រោះ​វា​ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​ពិបាក​ដកដង្ហើម ហើយ​អាច​នឹង​ក្អក​ច្រើនដង​ទៀតផង​។​



​យក​ល្អ ដើម្បី​គេង​កាន់តែ​ស្រួល​ក្នុងពេល​ផ្តាសាយ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖

    ប្រើប្រាស់​ម៉ាស៊ីន​ផ្តល់​សំណើម​ក្នុង​បន្ទប់​ខណៈពេល​កំពុងតែ​គេង​
    គេង​កើយ​ក្បាល​ឲ្យ​ខ្ពស់​បន្តិច​
    ចូរ​ដាក់​កំប៉ុង​ដាក់​ក្រដាស​ជូត​មាត់​នៅ​ជិត​ខ្លួន​ដើម្បី​ងាយស្រួល​យក​ប្រើ និង​មិនបាច់​ចំណាយពេល​ងើប​រក​ដើម្បី​ហី​ស​សម្បោរ​។ ក្រដាស​នេះ​គួរតែមាន​ជាតិ​សំណើម​ដែល​អាចជួយ​សម្រួល​ដល់​ច្រមុះ​ដែល​កំពុង​រលាក​ដែរ​។​
    មុន​ចូល​គេង ចូរ​លាង​ច្រមុះ​ជាមួយនឹង​សេរ៉ូម​ប្រៃ​ផង​
    ចូរ​ប្រើ​ផលិតផល Nasal Strips បិទ​លើ​ច្រមុះ​ដើម្បី​សម្រួល​ដល់​ការដកដង្ហើម​ក្នុងពេល​គេង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com